កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានលើកឡើងអំពីហេតុផលជ្រើសរើស 'Black Nuns' ជាស្នាដៃថ្មីដែលនាងបានចូលរួម នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមករា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងស្រី Song Hye Kyo បានចូលរួមក្នុងសន្និសីទកាសែត នៃខ្សែភាពយន្ត Black Nuns ដែលដឹកនាំដោយ Kwon Hyuk Jae។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅ Megabox ក្នុង Samseong-dong, Gangnam-gu, ទីក្រុងសេអ៊ូល។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍នោះ Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងរូបរាងដ៏លេចធ្លោរបស់នាង លេងស្ទាយ៍សក់ខ្លី សម្លៀកបំពាក់បែបបុរសសាមញ្ញ។ នៅលើបណ្តាញសង្គម Song Hye Kyo ថែមទាំងទទួលបានការសរសើរជាច្រើន ទៅលើស្បែករបស់នាង ដែលធ្វើឱ្យតារាស្រីរូបនេះ កាន់តែក្មេងជាងវ័យ ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។
ក្នុងសន្និសីទសារព័ត៌មាន Song Hye Kyo បាននិយាយអំពីតួនាទីរបស់នាងជា Junia ដែលជាដូនជីម្នាក់ដែលធ្វើគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីសង្គ្រោះក្មេងប្រុសម្នាក់ក្នុងគ្រោះថ្នាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ តារាស្រីរូបនេះ ក៏បាននិយាយអំពីការខិតខំប្រឹងប្រែងរបស់នាងដើម្បីចូលតួ ដោយបានលើកឡើងថា «នេះជាលើកទីមួយហើយដែលខ្ញុំបានដើរតួ ជាអ្នកជក់បារី។ ដោយសារខ្ញុំមិនមានទម្លាប់នេះ ខ្ញុំបានគិតច្រើនអំពីអ្វីដែលត្រូវធ្វើ។ អានអត្ថបទ និងស្រាវជ្រាវអំពីចរិតរបស់ Junia ខ្ញុំគិតថា វាចាំបាច់សម្រាប់តួអង្គដែលជក់បារី វាជាទម្លាប់អាក្រក់ ប៉ុន្តែខ្ញុំបានសម្រេចចិត្តហាត់ជក់រយៈពេល ៦ ខែ មុនពេលថតឈុតដំបូងនោះ។ នេះជាការថតជិត ដូច្នេះខ្ញុំមិនចង់ធ្វើពុតជា ចេះជក់ទេ។ ខ្ញុំហាត់ច្រើនណាស់»។
ទាក់ទងនឹងសំណួរថា ហេតុអ្វីបានជានាងសម្តែងក្នុងរឿងអាថ៌កំបាំង បន្ទាប់ពីបាត់មុខមួយរយៈនេះ Song Hye Kyo បាននិយាយថា នាងមិនចង់វិលមករក រឿងស្នេហា ជាបណ្ដោះអាសន្នសិន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖