ថៃ៖ តារាថៃល្បីឈ្មោះ Tukky Sudarat ហៅក្រៅថា អ្នកគ្រូ ផេនស៊ី ជាតារាស្រីម្នាក់ដែលមានទេពកោសល្យផ្នែកសម្ដែង និងពូកែកំប្លែង តាមរយៈកាយវិការ ជាមួយពាក្យសម្ដី អាចធ្វើឲ្យទស្សនិកជនជាច្រើនបានសើចសប្បាយបំបាត់ភាពកើតទុក្ខផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រោយពីជោគជ័យលើវិថីសិល្បៈរួចមក ពេលនេះ នាងក៏បានរៀបការកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំងតែម្ដង ជាពិសេស តារាស្រីរូបនេះ តែងតែបង្ហោះពីជីវិតរស់នៅប្រចាំថ្ងៃមានតែស្នាមញញឹមទៅកាន់ហ្វេនៗជានិច្ច។ ម្យ៉ាងវិញទៀត យើងអាចនិាយាយបានថា នាងពិតជាសំណាងដែលមានស្វាមីល្អ ផ្ដល់តែក្ដីស្រលាញ់ និងភាពកក់ក្ដៅ និងពេលវេលាសម្រាប់នាងជានិច្ច។
ជាក់ស្ដែង មុននេះ Tukky Sudarat ហៅក្រៅថា អ្នកគ្រូ ផេនស៊ី បានដឹងដៃស្វាមីទៅលេងសមុទ្រ ព្រមទាំងបង្ហោះរូបភាពបង្អួតពីទំនាក់ទំនងប្ដីប្រពន្ធ ធ្វើឲ្យហ្វេនៗច្រណែនគ្រប់គ្នា។ ដោយនាងជាមួយស្វាមី បានអង្គុយញ៉ាំ អាហារថ្ងៃត្រង់នៅវាលខ្សាច់យ៉ាងរ៉ូមែនទិក មើលទៅអ្នកទាំងពីរពិតជាផ្អែមល្ហែមតែម្ដង មិនតែប៉ុណ្ណោះផ្ដល់ស្នាមញញឹមចំពោះគ្នាទៅវិញទៅមកទៀតផង។
គួរបញ្ជាក់ផងដែរថា បើទោះបី Tukky Sudarat រៀបការអស់រយៈពេលជាច្រើនឆ្នាំ តែចំណងស្នេហាប្ដីប្រពន្ធរបស់នាង ពិតជាស្អិតរមួត ហើយល្អូកល្អើនមិនមិនចាញ់គូស្នេហ៍វ័យក្មេងប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖