យល់ដឹង៖ ឃ្លានជារឿងសំខាន់ហើយ តែសុខភាពក៏រឹតតែសំខាន់ ទៅទៀត ពេលខ្លះយើងមិនមែនចេះតែ ញុំានៅអ្វីដែលយើងចង់ តាមតែចិត្តនោះទេ ព្រោះអាហារមួយចំនួន វាមិនបាននាំជាប្រយោជន៍ ដល់សុខភាពយើងនោះទេ តែបែរជានាំ ជំងឺមកឲ្យយើងទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស អាហារដែលយើង ទទួលទានប្រចាំថ្ងៃ បើខ្វះនៅ ការប្រុងប្រយ័ត្នតែបន្តិចនឹង បង្កឲ្យទៅជាគ្រោះថ្នាក់ ដល់សុខភាពយើងបាន។ ជារួមដូចជា អាការៈនៃការពុលអាហារ ហើយបញ្ហានេះកើតឡើង នៅពេលដែលយើង ទទួលទាននៅអាហារ ដែលមាន ភាពប្រឆាំងនឹងគ្នា ជាតិពុល ឬកង្វះនៅអនាម័យជាដើម។
ជាក់ស្តែង ដូចជាបញ្ហាដែលមាន អ្នកតែងជួបប្រទះជាច្រើន រួចមកហើយនោះគឺ ការពុលក្តាមប្រៃ ដែលអាការៈនៃការពុលអាហារ នេះមានដូចជា៖

ចាប់ផ្តើមចុកពោះ រមួលៗជាដំណាក់ៗ ក្អួត រាគរូសចេញមក សុទ្ធតែទឹកញឹកញាប់ គ្រុនក្តៅខ្លួន អស់កម្លាំង ហើយមានសភាពវិលមុខ បបូរមាត់ស្ងួត បំពង់កស្ងួត
បន្ទាប់យើងបរិភោគ ទឹកឬចំណីអាហាណា ដែលលាយឡំ សាធាតុពុល ដែលមានច្រើនប្រភេទ ដូចជារុក្ខជាតិពុល គីមីពុល និងសត្វដែលមាន ផ្ទុកនៅជាតិពុលជាដើម។ ហើយអាការៈនៃ ការពុលអាហារនេះ អាចខ្លាំងឬខ្សោយទៅតាម កម្រិតតិចឬច្រើន នៅបរិមាណអាហារ ដែលអ្នកបានទទួលទានចូលទៅ ជាទូទៅប្រសិនបើតិច អាការៈនេះអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ ម៉ោងឬ៤៨ ម៉ោង។

ហើយមូលហេតុដែល ក្តាមប្រៃអាចងាយនឹង បង្កឲ្យមាន ការពុលក៏ព្រោះតែវាជាប្រភេទសត្វ មានជីវិតដែលភាគច្រើន រស់នៅតាមវាលស្រែ ដូច្នេះប្រសិនបើប្រជាកសិករ មានការបាចជី ដែលប៉ះពាល់ដល់សុខភាព នោះនៅពេលដែលយើង បរិភោគក្តាម ដែលផ្ទុកជាតិពុលនោះ ចូលទៅនឹងបង្កជាអាការៈ ពុលអាហារនេះកើតឡើង។

ដូច្នេះប្រសិនបើ អ្នកដឹងថា ខ្លួនបានញុំាអ្វីខុស ហើយលេចជាអាការៈ ពុលអាហារនេះឡើងហើយនោះ វិធីសាស្ត្រភ្លាមៗដែលអ្នក អាចមានការសង្គ្រោះខ្លួនឯង ជាបឋមបានដូចជា៖
× ទី១៖ ប្រសិនបើស្រាល អ្នកអាចព្យាយាម ពិសារទឹកស្អាត ឬទឹកមានជាតិរ៉ែ ឲ្យបានច្រើន ដើម្បីបំពេញជាតិទឹក ដែលបានបាត់បង់ទៅ ដោយសារការក្អួត និងរាគ។ អ្នកគួរតែទទួលឲ្យបានច្រើន រហូតទាល់តែ ការរាគរូសបានប្រសើរឡើងវិញ។
× ទី២៖ ហាមលេបថ្នាំ បំបាត់ការរាគរូស ព្រោះមិនមានប្រយោជន៍ ក្នុងការព្យាបាលនោះទេ ហើយបើប្រើប្រាស់ខុស វិធីនោះអាចនឹងប៉ះពាល់ ធ្ងន់ធ្ងរដល់អាយុជីវិតបាន។
× ទី៣៖ ប្រសិនបើក្តៅខ្លួន អាចលេបថ្នាំ ប៉ារ៉ាដើម្បីបញ្ចុះកម្តៅបាន។
× ទី៤៖ ប្រសិនបើនៅតែ មានស្ថានភាពធ្ងន់ធ្ងរខ្លាំង ត្រូវឆាប់ទៅកាន់មន្ទីពេទ្យផងដែរ។
ប្រភព៖ healthline , CNC