ថៃ៖ តារាសម្តែងប្រុសលោក Pope
Thanawat ជាតារាដែលមានទេពកោសល្យ សម្រស់សង្ហា ជាពិសេសទទួលបានការគាំទ្រខ្លាំង
សឹងតែគ្រប់រឿងដែលលោកបានសម្តែង។ ខាងក្រោមនេះជារឿង ភាគថៃចំនួន ៥ ដែលជាការសម្តែងដោយលោក
Pope Thanawat ។
១. រឿង "បុព្វេសន្និវាស"
រឿង “បុព្វេសន្និវាស” គឺជាខ្សែភាពយន្តភាគដ៏ល្បីក្នុងឆ្នាំ២០១៨ ដែលលោក Pope Thanawat និងកញ្ញា Bella Ranee បានធ្វើការសម្តែងជាមួយគ្នា។

២. រឿង "ស្វាមីរក្សាសិទ្ធិ"
សម្រាប់រឿងភាគដែលមានចំណងជើង “ស្វាមីរក្សាសិទ្ធិ” លោកបានសម្តែងជាតួអង្គប្តីប្រពន្ធជាមួយនឹងកញ្ញា Ploy Chermarn ជាលើកដំបូងកាលពីឆ្នាំ២០១៤។

៣. រឿង "លោកប៉ាត្បាញអាយ"
កាលពីឆ្នាំ២០១៤ លោកក៏បានសម្តែងក្នុងរឿងភាគ “លោកប៉ាត្បាញអាយ” ជាមួយនឹងតារាសម្តែងស្រីកញ្ញា Mew Nittha ផងដែរ។

៤. រឿង "កូនប្រសាររាជវង្ស"
នៅក្នុងឆ្នាំ២០១៥ តារាសម្តែងប្រុសរូបនេះ បានដើរជាតួឯកក្នុងរឿងភាគដែលមានចំណងជើងថា “កូនប្រសាររាជវង្ស”។

៥. រឿង "វណ្ណៈស្នេហ៍"
ហើយសម្រាប់រឿង “វណ្ណៈស្នេហ៍” កាលពីឆ្នាំ២០១៦ គឺលោកបានដើរតួអង្គប្តីប្រពន្ធជាមួយនឹងលោក Pope Thanawat ៕
