ភ្នំពេញ៖ គ្រាន់តែក្រឡេកឃើញតែឈ្មោះក៏ស្គាល់បាត់ទៅហើយ តារាចម្រៀងជើងចាស់នៅក្នុងចំណោមតារាចម្រៀងល្បីៗជួរមុខមួយរូបនៅប្រទេសកម្ពុជា អ្នកនាង សុគន្ធ និសា ជាសិល្បៈការនីដែលបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ រហូតមកទល់បច្ចុប្បន្ននេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមនិង ស្រទន់រូបនេះ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងស្រទាប់យុវវ័យ ដោយសារតែទេពកោសល្យនៃការ ច្រៀង សម្តែងនិង ម៉ូតសក់ដ៏មានមន្តស្នេហ៍ទៀតនោះ ធ្វើឲ្យហ្វេនៗគោរពស្រលាញ់អ្នកនាងមិនតិចនាក់នោះទេ។
ដោយឡែក កន្លងមកធ្លាប់តែឃើញតារាស្រីរូបនេះ ទុកសក់វែងប៉ុន្តែ លើកនេះអ្នកនាង ប្តូរម៉ូតសក់ទៅជាខ្លីវិញត្រឹមស្មាម្តង ដែលមើលទៅស្អាតប្លែកតែម្តង តាមរបៀបClassic ដោយសារតែទម្រង់មុខតូច ដូច្នេះលេងម៉ូតសក់អីក៏ឃើញស្អាតក៏ឃើញគួរឲ្យស្រលាញ់ផងដែរ។
យ៉ាងណាមិញក្នុងចំណោមហ្វេនជាច្រើននាក់ មានមួយចំនួនធំបានបញ្ចេញមតិសរសើរតារាស្រីរូបនេះ នៅពេលដែលកាត់សក់ខ្លីបែបនេះ នៅតែស្អាតដដែល មិនចាញ់ក្មេងៗអាយុ២០ឆ្នាំនោះទេ៕
សូមចូលមើលរូបខាងក្រោម៖





