សប្បាយក្លាយជាទុកហើយ! Sterling កំពុងភ័យខ្លួនក្រោយជប់លៀងជាមួយ Usain Bolt ដែលទើបធ្វើតេស្តឃើញមានផ្ទុកកូវីដ១៩

//s6.kh1.co/22/22152494eab4d2a5deaaca13dffa22108e24afd6.jpg
កីទ្បា

 ២៥-សីហា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

ប៉ុន្មានថ្ងៃបន្ទាប់ពីពិធីជប់លៀងខួបកំណើតលើកទី៣៤របស់ខ្លួនកីឡាករ Usain Bolt ធ្វើតេស្តឃើញមានផ្ទុកកូវីដ១៩

បរទេស៖​ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester City កីឡាករ Raheem Sterling ត្រូវបានគេមើលឃើញថាបានចូលរួមក្នុងពិធីជប់លៀងខួបកំណើតលើកទី៣៤ឆ្នាំរបស់កំពូលអ្នករត់ប្រណាំង Usain Bolt នៅក្នុងប្រទេសចាមៃកាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raheem Sterling
  កីឡាករ Raheem Sterling

អ្វីដែលគួរឲ្យសោកស្តាយនោះគឺថាថ្មីៗនេះកីឡាករ Usain Bolt បានធ្វើតេស្តឃើញមានផ្ទុកមេរោគនៃជំងឺកូវីដ១៩។ ជាក់ស្តែងនៅក្នុងវីដេអូនៃការជប់លៀងនោះ ឃើញថាមានការរាំរែកជិតៗគ្នា ដោយមិនបានពាក់ម៉ាស់និងរក្សាគំលាតសុវត្ថិភាពនោះទេ។ យ៉ាងណាមិញភ្នាក់ងាររបស់កីឡាករ Sterling បានបញ្ជាក់ថានៅពេលនេះរូបគេមិនមានអាការៈណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងតែឃ្លាំមើលពីសុខភាពរបស់គេយ៉ាងចិត្តទុកដាក់។

កីឡាករ Usain Bolt
កីឡាករ Usain Bolt

គួរឲ្យដឹងដែរថានៅថ្ងៃនេះគ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹងត្រូវចុចឈ្មោះកីឡាករទាំង២៥នាក់ដើម្បីទៅលេងក្នុងពានរង្វាន់ UEFA Nations League 2020 នៅខែក្រោយនេះ។ ក្នុងនោះដើម្បីអាចចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍នោះបាន Sterling ត្រូវឆ្លងកាត់ការធ្វើតេស្តឲ្យប្រាកដមួយថារូបគេគ្មានផ្ទុកជំងឺកូវីដ១៩៕​

កីឡាករ Usain Bolt ក្នុងពិធីជប់លៀងនោះ
កីឡាករ Usain Bolt ក្នុងពិធីជប់លៀងនោះ
កីឡាករ Raheem Sterling និង Usain Bolt
កីឡាករ Raheem Sterling និង Usain Bolt
កីឡាករ Raheem Sterling និងមិត្តភ័ក្រក្នុងពិធីជប់លៀងនោះ
កីឡាករ Raheem Sterling និងមិត្តភ័ក្រក្នុងពិធីជប់លៀងនោះ
កីឡាករ Usain Bolt
កីឡាករ Usain Bolt

ប្រភព thesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T