កឋិន​ទាន៖ ក្រសួងធម្មការ និងសាសនា ហាមអាចារ្យ និង​គណៈ​កម្ម​ការ​វត្ត ដើរ​រៃ​អង្គាស​បច្ច័យ​នៅ​តាម​ផ្លូវ​សាធារណៈ​

//s9.kh1.co/d7/d76975d5022105690a7ba2a98f37da98b8004b7f.jpg
សង្គម

 ០៦-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្នុងឱកាសបុណ្យកឋិនទាន ដែលមានរយៈពេលជិតមួយខែនេះ ក្រសួងធម្មការ និងសាសនា ថ្មីៗនេះបានណែនាំ​ដល់អាចារ្យ និងគណៈកម្មការវត្ត ហាមដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ ទីប្រជុំជន គេហដ្ឋាន

ក្នុងឱកាសបុណ្យកឋិនទាន ដែលមានរយៈពេលជិតមួយខែនេះ ក្រសួងធម្មការ និងសាសនា ថ្មីៗនេះបានណែនាំ​ដល់អាចារ្យ និងគណៈកម្មការវត្ត ហាមដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ ទីប្រជុំជន គេហដ្ឋាន ។ល។ ការហាមឃាត់ទាំងនេះដោយក្រសួងអះអាងថា សកម្មភាពរៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ បានធ្វើឱ្យ​បាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងតម្លៃព្រះពុទ្ធសាសនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនោះ ក្រសួងបានប្រាប់ឲ្យទាយកទាយិកាម្ចាស់ដើមកឋិន ត្រូវយកចិត្តទុកដាក់ និងណែនាំអ្នកចូលរួមដង្ហែកឋិន ពិសេសយុវជន កុំឲ្យធ្វើអំពើផ្តេសផ្តាសដូចជាយកដុំថ្ន ឬទឹក ចោល ឬគប់លើអ្នកដទៃលើផ្លូវដែលត្រូវហែកឋិនជាដើម។

ក្នុងលិខិតចុះថ្ងៃ ២៩ កញ្ញា ២០២០ខាងលើ ក្រសួងធម្មការ និងសាសនា បន្ថែមថា រាល់ការរៀបចំបុណ្យកឋិនទាន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងការការពារកូវីដ១៩ ព្រមទាំងអនុវត្តវិធាន​ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល គឺត្រូវរៀបចំឱ្យមានជាកន្លែងពិនិត្យសុខភាព មុនពេលចូលក្នុងទី​ធ្លាវត្តអារាម ព្រះវិហារ ឬសាលាឆាន់ ត្រូវមានឧបករណ៍វាស់កម្ដៅ សាប៊ូ ជែល ឬទឹកអាល់កុលសម្រាប់​លាង​សម្អាតដៃជាប្រចាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស ក្រមា កន្សែង ឬប្រើប្រាស់ក្រដាសខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់ និងត្រូវរក្សាគម្លាតបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឱ្យបានយ៉ាងតិច១ម៉ែត្រកន្លះ។

គួរបញ្ជាក់ថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសក្នុងព្រះពុទ្ធសាសនា ដែលក្នុង​មួយឆ្នាំមានប្រារព្ធម្តង មានរយៈពេល ២៩ថ្លៃ គឺចាប់ពីថ្ងៃ ០៣ ដល់ ៣១ តុលា ដោយវត្តមួយអាចរៀបចំ​កថិន​តែម្តងប៉ុណ្ណោះ៕

សេចក្តីណែនាំពីក្រសួងធម្មការ និងសាសនា
សេចក្តីណែនាំពីក្រសួងធម្មការ និងសាសនា
សេចក្តីណែនាំពីក្រសួងធម្មការ និងសាសនា
សេចក្តីណែនាំពីក្រសួងធម្មការ និងសាសនា
រូបតំណាង<br>
រូបតំណាង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/65/656c1aef7946aa5174b830b6e12f383af14e7e57.jpg

កម្ពុជាជាប្រទេសទី៥នៅលើសកលលោក និងជាប្រទេសដំបូង​គេបង្អស់​នៅ​អាស៊ីដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

 ១៨-វិច្ឆិកា-២០២៤ 
 ៤ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T