យល់ដឹង៖ ការឱបគឺជារបៀប បញ្ជាក់ពីក្តីស្រលាញ់មួយដែល មនុស្សម្នាក់ៗចង់បង្ហាញ ទៅកាន់ដៃគូររបស់ខ្លួន។ ពួកយើងឳបដើម្បីគោរព ទៅកាន់អ្នកដទៃ ព្រមទាំងនៅពេលដែល និយាយថាសួស្តី និងជំរាបលាពីពួកគេ។ យើងឳបដើម្បីផ្តល់ ភាពលួងលោមទៅកាន់មិត្តភក្តិ ហើយនៅពេលដែលយើងនឹក ឬស្រលាញ់ខ្លាំងក៏ យើងឱបគ្នាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិត សកម្មភាពនេះយើងតែងធ្វើជា ប្រចាំតែប្រហែលជា មនុស្សភាគច្រើន មិនបានយល់ពីភាពខុសគ្នានៃ ការឱបរួមទាំង អត្ថន័យនីមួយៗ របស់វានោះទេ។ តែអ្នកអាចនឹងចាប់អារម្មណ៍ នៅពេលដឹងថាសកម្មភាពនៃ ការឱបគ្នានោះមាន នៅអត្ថន័យខុសគ្នាៗ នៅពីក្រោយវា។
ការឳបគឺជាទម្រង់នៃ ការប្រាស្រ័យទាក់ទងដ៏កក់ក្តៅមួយ ដែលធ្វើឡើង ដើម្បីបង្កើតនៅ ការលួងលោម ផ្តល់អារម្មណ៍សុវត្ថិភាព ការទុកចិត្ត ក្តីស្រលាញ់រវាង មនុស្ស២នាក់។ បន្ថែមពីនេះ បើតាមការស្រាវជ្រាវ បានឲ្យដឹងថា ការឱបដែលមាន រយៈពេលយូរជាង២០វិនាទី អាចបង្កើតនៅសេចក្តី ក្នុងខ្លួនយើងបាន តាមរយៈការកកើត នូវសារធាតុគីមី មួយចំនួនដូចជា ដូប៉ាមីន អុកស៊ីតូស៊ីន និងសេរ៉ូតូនីនជាដើម។ សារធាតុគីមីទាំងនេះ អាចជួយបង្កើតនអារម្មណ៍ឲ្យយើង មានភាពប្រសើរឡើង។ ហើយក្នុងនោះ ការឳបក៏មានសកម្មភាពខុសៗគ្នា ហើយអត្ថន័យក៏ខុសៗគ្នា ទៅតាមនោះផងដែរ។
១. ឱបពីក្រោយខ្នង

ការឱបពីខាងក្រោយជារឿយៗ ត្រូវបានធ្វើឡើង ដើម្បីចង់បង្ហាញពី អារម្មណ៍នៃ ការការពារ។ អ្នកឳបចង់ប្រាប់ អ្នកដទៃឲ្យដឹងថា ពួកគេតែងតែង នៅក្បែរចាំជួយគ្នា។ ហើយសកម្មភាព ឱបបែបនេះក៏អាចធ្វើឲ្យ ដៃគូរម្ខាងទៀត មានអារម្មណ៍កក់ក្តៅ គ្មានការព្រួយបារម្ភផងដែរ។ វាជាប្រភេទនៃ ការឱបយ៉ាងជិតស្និទ្ធបំផុត។
២. ការឱបដោយដាក់ដៃម្ខាងទៅខាងក្រោយ

ការឱបរបៀបនេះចង់ បង្ហាញពីការលួងលោម នៅពេលដែលភាគីម្ខាងទៀតកំពុងតែ ស្ថិតក្នុងអារម្មណ៍សោកសៅ។ ជាទូទៅវាជា ការឱបដ៏រួសរាយរាក់ទាក់ ហើយវាអាចត្រូវបាន ចែករំលែកជាមួយ មនុស្សគ្រប់គ្នា។ ព្រោះថាវាមិនមែន ជារបៀបឱប បែបរ៉ូមែនទិកនោះទេ។
៣. ការឱបចង្កេះ

នេះគឺជាប្រភេទនៃ ការឱបយ៉ាងជិតស្និទ្ធហើយ វាក៏មិនមែនជាទំនាក់ទំនងធម្មតា ដែលនៅពេលដែលបានឃើញ មនុស្ស២នាក់ ឱបគ្នាបែបនេះ។ នៅពេលនរណាម្នាក់ឱប អ្នកតាមរបៀបនេះ មានន័យថាអ្នកដែលឱបអ្នកនោះ កំពុងតែព្យាយាម ចង់តាមស្រលាញ់អ្នកហើយ។ នេះមានន័យថា ពួកគេចង់ចំណាយ ពេលច្រើនជាមួយអ្នក តាមដែលអាចធ្វើទៅបាន។ នេះជាការឱបនេះ បង្ហាញពីការលួងលោម យ៉ាងស្មោះត្រង់ជាមួយ មនុស្សម្នាក់ទៀត។
៤. ការឱបខ្លួនប៉ះខ្លួន

នេះគឺជាប្រភេទនៃ ការឱបដែលបង្ហាញពី ភាពផ្អែមល្ហែមដូចស្ករ។ វាជាប្រភេទនៃ ការឱបដែលបង្ហាញពី សេចក្តីស្រលាញ់និង ជ្រាលជ្រៅយ៉ាងខ្លាំង ទៅកាន់ដៃគូរម្ខាងទៀត។ វាហាក់ដូចជា អ្នកកំពុងតែព្យាយាម យកស្នេហាដែលអ្នកមានទាំងអស់ នៅក្នុងចិត្តហើយបង្ហាញវា តាមទម្រង់នៃការឳប ដ៏ពោរពេញដោយ ឥទ្ធិពលនេះផងដែរ។
៥. ការឱបដោយដាក់ក្បាលនៅលើស្មា

នេះគឺជាកន្លែងដែល បុរសនិងស្រ្តី ដាក់ក្បាលចុះថ្នមៗ លើស្មាដៃគូ។ ប្រសិនបើការឳបនេះ កើតឡើងមានភាពសិ្នទ្ធស្នាលខ្លាំង ហើយអ្នកទាំងពីរ សុខចិត្តមើលថែរក្សាគ្នា។ នៅពេលដែលឃើញដៃគូរ ធ្វើបែបនេះគឺអាចបញ្ជាក់បានថា ទំនាក់ទំនងអ្នកទាំងពីរនឹង កាន់តែរឹងមាំ មានន័យថា អ្នកទាំងពីរនឹងអាច បន្តទំនាក់ទំនងជាមួយគ្នា បានយូរអង្វែងទៅមុខទៀត៕
ប្រភព៖ relrules , hackspirit