រូបថត Teaser បទចម្រៀងថ្មី «Hello» របស់ Chen ពិតជាសង្ហាប្លែក!

//s9.kh1.co/8d/8d661a53fa6772e160eaecf0439fe3bb705ead8e.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជួបគ្នាម្ដងទៀតហើយ ជាមួយនឹងការវិលត្រលប់មកវិញរបស់ Chen សមាជិកក្រុម EXO! នេះគ្រាន់តែរូបថត Teaser បទថ្មីប៉ុណ្ណោះ ប៉ុន្តែទាក់ទាញចិត្តហ្វេនយ៉ាងខ្លាំង ព្រោះ Chen យូរៗទើប Come Back ម្ដង។

កូរ៉េខាងត្បូង ៖ តារាប្រុសល្បី Kim Jong Dae ដែលហ្វេនៗស្គាល់ថាជា Chen សមាជិកក្រុម EXO ​។  Chen ជាសមាជិកម្នាក់ប្រចាំក្រុម ដែលមិនសូវចេះនិយាយស្ដីច្រើន លោកចូលចិត្តរក្សាភាពស្ងៀមស្ងាត់ តែពេលនិយាយគឺលោកតែងបង្កើតភាពរីករាយដល់ក្រុម ពិសេសពេល Chen ញញឹមម្ដងៗ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ ទន់ដៃទន់ជើងអស់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Chen ក៏ក្លាយជាប៉ាប៉ាវ័យក្មេងដំបូងគេ នៅក្នុងក្រុម EXO ផងដែរ តែទោះបីជាយ៉ាងនេះក្ដី តារាប្រុសរូបនេះនៅតែមាន ហ្វេនៗ គាំទ្រខ្លាំងដដែល។ 

ហ្វេនៗ ពិតជាដឹងហើយថា ​កាលពីពេលថ្មីៗនេះ Chen បានប្រកាស រឿងរៀបការ ជាមួយមិត្តស្រី ដែលមិនមែនជាតារា ធ្វើឲ្យកក្រើកអស់វិស័យ Kpop ពេលនេះ លោកបានវិលត្រលប់មកវិញហើយ ជាមួយនឹងបទចម្រៀងថ្មី មានចំណងជើងថា ‌‌"Hello"‌

មុនពេលបញ្ចេញបទនេះ ជាផ្លូវការឲ្យហ្វេនៗបានស្ដាប់ Chen បានបញ្ចេញ Teaser រូបភាពថ្មីៗជាច្រើនសន្លឹក។

ជាក់ស្ដែងរូបភាពទាំងនោះ កំពុងវាយប្រហារបេះដូងហ្វេនៗជាខ្លាំង ព្រោះមួយរូបៗ សុទ្ធតែបញ្ចេញមន្តស្នេហ៍ និងមានភាពទាក់ទាញជាមួយនឹង ការតុបតែងខ្លួនបែបសាមញ្ញៗ  ទាំងម៉ូតសក់ សំលៀកបំពាក់ និងឆាកថត ធ្វើឲ្យរូបមួយសន្លឹកៗ  របស់ Chen សង្ហាមិនធម្មតា៕

ក្រុមអ្នកគាំទ្រ EXO ក៏ដូចជាហ្វេនរបស់ Chen ផ្ទាល់ កំពុងតែទន្ទឹងរង់ចាំថា តើបទចម្រៀងថ្មីរបស់ Chen មួយនេះ ពិសេសយ៉ាងណា បើគ្រាន់តែរូបភាព Teaser មើលទៅឡូយយ៉ាងនេះទៅហើយ!

បទថ្មីនេះដែរ នឹងចេញផ្សាយនៅថ្ងៃទី​ ១៥ ខែតុលា ស្អែកនេះតែម្ដង៕

ចង់ដឹងថា តើរូបភាព Teaser ថ្មីៗនេះ មានភាពទាក់ទាញប៉ុណ្ណា?

តោះទៅទស្សនារូបភាពខាងក្រោម ៖

Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Chen
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T