ស្ងាត់មួយរយៈហើយ ពេលនេះ Jennifer Lopez និងស្វាមី ស្រាប់តែ មានចចាមអារ៉ាមមួយនេះ

//s9.kh1.co/18/18715d088b8e9d292cb2655a55b51d068e773b78.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

តារាចម្រៀងស្រី Jennifer Lopez និងស្វាមី លោក Ben Affleck ត្រូវបានគេលើកឡើងសាជាថ្មី ពី ចចាមអារ៉ាមលែងលះគ្នា។

កម្សាន្ត៖ ថ្មីៗនេះ គូស្វាមីភរិយា តារាប្រុស លោក Ben Affleck និងភរិយា តារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា​ បានបែកបាក់គ្នាកាលពីប៉ុន្មានខែមុន ហើយពួកគេកំពុងលក់ផ្ទះ និង ការងារសិល្បៈដែលដាក់តាំងនៅក្នុងវីឡារួម របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez 
Jennifer Lopez 

យោងតាម Page Six បានដកស្រង់ប្រភព ដែលបាននិយាយថា គូស្វាមីភរិយាមួយគូនេះ «ចែកផ្លូវគ្នា» នៅក្នុងខែមីនា ប៉ុន្តែ Ben Affleck នៅតែយកចិត្តទុកដាក់ និងការពារ Jennifer Lopez

ពាក្យចចាមអារ៉ាមដែលបានលើកឡើងថា អាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធអ្នកទាំងពីរ កំពុងមានបញ្ហា បានចាប់ផ្តើមរីករាលដាលនៅក្នុងខែឧសភា បន្ទាប់ពី ជារឿយៗ ដែល Jennifer Lopez ចូលរួមកម្មវិធីតែម្នាក់ឯង នៅក្នុងព្រឹត្តិការណ៍នានា ហើយ Ben ក៏បានជួលផ្ទះផ្ទាល់ខ្លួន។ 

Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck

យ៉ាងណាមិញ មក​ដល់​ពេល​នេះ អ្នក​ទាំង​ពីរ​ បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ពាក្យ​ចចាម​អារ៉ាម​បែក​បាក់​នេះ​ទេ។ ខណៈដែល Jennifer Lopez នៅ​តែ​ពាក់​ចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់​នាង ខណៈ​ពេល​ដែលខាងស្វាមី ដោះ​ចិញ្ចៀន​ចេញ​ម្ដង​ម្កាល បន្ទាប់​មក​ ក៏ពាក់​វា​វិញ ហើយខាងប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ ក៏បាន​រាយការណ៍​ថា អ្នក​ទាំង​ពីរ​មិន​បាន​ជួប​គ្នា​អស់​មួយ​ខែ​មក​ហើយ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ben Affleck
Ben Affleck
 Ben Affleck
 Ben Affleck
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez 
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Jennifer Lopez និងស្វាមី Ben Affleck
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T