ហ្វេនចាប់បានថា Cha Eunwoo និង Rosé ទាក់ទងគ្នា ដោយសំអាងលើភ័ស្តុតាងទាំងនេះ

//s9.kh1.co/de/de0a12c56ff54478dfdb22b50c95145466dc1495.jpg
តារា & កម្សាន្ដ

 ០៣-កក្កដា-២០២៤ ៨ព្រឹក · ៣ ថ្ងៃមុន

ថ្មីៗនេះមានការជជែកវែកញែក សម្អាងលើភ័ស្តុតាងមួយចំនួនបញ្ជាក់ថា Rosé លួចមានទំនាក់ទំនងស្នេហាជាមួយនឹង Cha Eunwoo

កម្សាន្ត៖ នៅក្នុងវិស័យចម្រៀង KPOP គឺតែងតែមានអ្នកគាំទ្រព្យាយាមចាប់គូ ឬផ្គូផ្គងតារាចម្រៀងនេះជាមួយតារាចម្រៀងផ្សេងទៀត ដែលវាបានក្លាយជារឿងធម្មតាទៅហើយ គ្រាន់តែករណីខ្លះ អ្នកគាំទ្របក៏បានបង្ហាញភ័ស្តុតាងមួយចំនួនដើម្បីយកមកពិភាក្សាគ្នាថាតើ តារាប្រុសស្រីក្នុងដួងចិត្តពួកគេពិតជាមានទំនាក់ទំនងស្នេហាមែន ឬយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé 
Rosé 
Cha Eunwoo
Cha Eunwoo

ជាក់ស្ដែង ថ្មីៗនេះមានការជជែកវែកញែក សម្អាងលើភ័ស្តុតាងមួយចំនួនបញ្ជាក់ថា Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK លួចមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀងនិងសម្ដែង Cha Eunwoo ដោយមានដាក់ឈ្មោះគូឲ្យពួកគេថា "EunRosé" ទៀតផង។

Rosé 
Rosé 
Cha Eunwoo
Cha Eunwoo

អ្នកគាំទ្របានអះអាងថា កាលពីឆ្នាំ២០២៣ កន្លងទៅ Cha Eunwoo ត្រូវបានប្រទះឃើញថាបានចូលរួមកម្មវិធី Coachella ឆ្នាំ២០២៣ ដែល  Rosé និង BLACKPINK បានសម្ដែងហើយក៏មានមុខនៅក្នុងកម្មវិធីជប់លៀងពេលយប់បន្ទាប់ពីចប់ការប្រគុំតន្ត្រីរបស់ BLACKPINK ទៀតផង។ ក្រៅពីនោះ Eunwoo និង Rosé ក៏បានទៅទស្សនាការតាំងពិព័រណ៍មួយនៅកន្លែងដូចគ្នា ប្រហែលជាក្នុងរយៈពេល១៥ថ្ងៃឃ្លាតពីគ្នា។

Cha Eunwoo មានមុខនៅក្នុងកម្មវិធីជប់លៀងពេលយប់បន្ទាប់ពីចប់ការប្រគុំតន្ត្រីរបស់ BLACKPINK
Cha Eunwoo មានមុខនៅក្នុងកម្មវិធីជប់លៀងពេលយប់បន្ទាប់ពីចប់ការប្រគុំតន្ត្រីរបស់ BLACKPINK

លើសពីនេះ កាលពីឆ្នាំ២០២២កន្លងទៅ អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា ក្នុងកាយវិការស្រដៀងគ្នា ខណៈពេលចូលរួមកម្មវិធីដើរម៉ូតនៅប៉ារីស។ ថ្មីៗនេះក្នុងឆ្នាំ២០២៤ផ្ទាល់ ពួកគេក៏បានបង្ហោះរូបទៅទស្សនាសារមន្ទីរ TeamLabs Planets នៅជប៉ុនក្នុងអំឡុងខែមេសាដូចគ្នា។

Eunwoo និង Rosé ក៏បានទៅទស្សនាការតាំងពិព័រណ៍មួយនៅកន្លែងដូចគ្នា ប្រហែលជាក្នុងរយៈពេល១៥ថ្ងៃឃ្លាតពីគ្នា

អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា
អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា
អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា
អ្នកទាំងពីរបានបង្ហោះរូបថតនៅភោជនីយដ្ឋានមួយដូចគ្នា

អ្នកគាំទ្រក៏សង្កេតឃើញថាទាំង Eunwoo និង Rosé មានរូបថតនៅកន្លែងដូចគ្នាច្រើនណាស់ដែរ ដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថា តារាស្រីប្រុសទាំងពីររូបនេះ មានទំនាក់ទំនងស្នេហាជាមួយគ្នា៕  

 Eunwoo និង Rosé ថតនៅកន្លែងតែមួយ
 Eunwoo និង Rosé ថតនៅកន្លែងតែមួយ
Eunwoo និង Rosé ថតនៅកន្លែងតែមួយ
Eunwoo និង Rosé ថតនៅកន្លែងតែមួយ
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T