អីយ៉ាស់ Taew ញញឹមស្រស់ណាស់ ពេលបានទៅជួបគ្រួសារខាងប្រុសបែបនេះ

//s9.kh1.co/b8/b8f41c957fbb23f8680e8aaac579f15f6ab9999c.jpg
តារា & កម្សាន្ដ

 ១៤-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទោះជាមានឧបសគ្តខ្លាំង ចំពោះទំនាក់ទំនងស្នេហាថ្មី របស់​តារាស្រី Taew និង គូស្នេហ៍ តែក៏មានតែមានភាពរីករាយជាទីបំផុត ក្នុងពេលដែលនាងបានជួបជុំជាមួយនឹងគ្រួសារខាងប្រុស បែបនេះ

ថៃ៖ បន្ទាប់ពី បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាថ្មី ជាមួយនឹងកម្លោះអ្នកមាន លោក Pranai រួចមក តារាស្រី Taew Natapohn ក៏ទទួលរងនូវការរិះគន់ពីមនុស្សជាច្រើន ប៉ុន្តែមើលទៅនាងហាក់ដូចជាមិនបានខ្វល់អ្វីឡើយ ដោយផ្ទុយទៅវិញ នាងកាន់តែបង្ហាញពីភាពផ្អែមល្ហែមខ្លាំងឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ គូស្នេហ៍ថ្មីថ្មោងរបស់អ្នកទាំងពីរ ថែមទាំងបានបង្ហាញពីរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ក្នុងពេលដែលបានបណ្ដើរគ្នា ទៅចូលរួម មង្គលការរបស់មិត្តភក្តិ  ដែលបានបង្ហាញពីភាពស្និទ្ធស្នាល កៀកកើយគ្នាយ៉ាងផ្អែមល្ហែម  ផដែរ។ 

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែភ្ញាក់ផ្អើលនៅក្នុងការចូលពិធីមង្គលការជាមួយគ្នាលើកនេះ ស្រាប់តែមានរូបភាពមួយសន្លឹក ក្នុងពេលដែលលោក Pranai បានថតរូបជាមួយនឹងគ្រួសាររបស់ខ្លួន ជាពិសេស ក៏មានវត្តមានរបស់ Taew ដែលបានជួបជុំជាមួយនឹង ឪពុកម្ដាយខាងប្រុស ប្រកបដោយភាពរីករាយ និងមានស្នាមញញឹមចំពោះគ្នាទៅវិញទៅមក៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Taew 
Taew 
Taew 
Taew 
Taew និង គូស្នេហ៍ 
Taew និង គូស្នេហ៍ 
Taew និង គូស្នេហ៍ 
Taew និង គូស្នេហ៍ 
Taew និង គូស្នេហ៍ ព្រមទាំងឪពុកម្ដាយខាងប្រុស  
Taew និង គូស្នេហ៍ ព្រមទាំងឪពុកម្ដាយខាងប្រុស  
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T