កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៥ ខែតុលា Biz Korea បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយផ្តោតចំណាប់អារម្មណ៍ នៅពេលមានសេចក្តីរាយការណ៍ថា Taeyang សមាជិកក្រុម BIGBANG និងភរិយា Min Hyo Rin បានលក់ផ្ទះវីឡានៅតំបន់ Hannam River Hill ក្នុងតម្លៃជិត ៤លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង វីឡា Taeyang ដែលទើបនឹងលក់មានទំហំ ២៤២,៣ ម៉ែត្រការ៉េ ត្រូវបានទិញដោយសមាជិក BIGBANG រូបនេះ ក្នុងតម្លៃជាង ៣លានដុល្លារ ហើយរស់នៅទីនោះតែម្នាក់ឯង បន្ទាប់មកក៏បានប្រែទៅជាផ្ទះរៀបអាពាហ៍ពិពាហ៍និងរស់នៅជាមួយប្រពន្ធ របស់លោក។
យ៉ាងណាមិញ តាមប្រភពដដែលបានបញ្ជាក់ថា ប្តីប្រពន្ធសិល្បៈមួយគូនេះ បានលក់ផ្ទះរបស់ពួកគេ ដើម្បីរើទៅនៅវីឡាប្រណីតមួយផ្សេងទៀតនៅJanghak Paarc Hannam ដែលជាតំបន់ផ្ទះអ្នកមានរបស់តារាល្បីឈ្មោះ នៅក្នុងប្រទេសកូរ៉េ ដែលគេហដ្ឋានថ្មីរបស់អ្នកទាំងពីរ គឺជាផ្ទះទំនើប ២ ជាន់ដែលមានទំហំ ២៤៤,៩ ម៉ែត្រការ៉េ។ អ្នកជំនាញបានប៉ាន់ប្រមាណថាតម្លៃនៃអគារមួយនេះ មានចន្លោះពី រហូតដល់ ៨លាន ទៅ ១៣ លានដុល្លារ។
ជាការពិតដែលថាប្តីប្រពន្ធមួយគូនេះ បានទិញផ្ទះថ្មីបានធ្វើឱ្យមានការសង្ស័យជាច្រើន អ្នកនិយមលេងអ៊ីនធើណែត ជឿជាក់ថា ទំនងជាការផ្លាស់ប្តូររស់នៅរបស់ពួកគេ ចង់ស្វាគមន៍សមាជិកថ្មីបន្ថែមទៀត ដែលត្រូវការផ្ទះធំទូលាយ និងមានផាសុកភាពដូចេ្នះដែរ។
គួររំលឹកផងដែរ តារាចម្រៀង Taeyang និងតារាសម្តែង Min Hyo Rin បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៣ ហើយបានរៀបការនៅឆ្នាំ ២០១៨ ដូច្នេះអ្នកគាំទ្រសង្ឃឹមថាគូនេះអាចមានកូននៅឆ្នាំនេះ បន្ទាប់ពីអ្នកទាំងពីរបានរៀបការបាន ២ ឆ្នាំមកហើយ៕
សូមទស្សនារូបខាងក្រោម៖