Prang ក្នុងឈុតកូនក្រមុំ មើលមួយភ្លែតដូចទេពអប្សរពិតៗ

//s9.kh1.co/0e/0ef53a2c3119f44036d322d4b09c8ed5d58ccfe9.jpg
តារា & កម្សាន្ដ

 ២៨-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែង Prang តាំងពីដើមមក អ្នកណាៗក៏តែងតែលើកឡើងសរសើរអំពីសម្រស់របស់នាងដែរ ពិសេសនៅពេលដែលនាងបានស្លៀកសម្លៀកបំពាក់កូនក្រមុំបែបនេះទៀត មើលទៅពិតជាស្អាតខ្លាំងតែម្ដង។

ថៃ៖ អាចនិយាយបានថា តារាសម្ដែង Prang Kannarun នាងគឺជាតារាស្រីមួយរូប ដែលមានសមត្ថភាព និងទេពកោសល្យផ្នែក សិល្បៈច្រើន ដែលនាងស្ទើរតែអាចបត់បែនបានយ៉ាងស្ទាត់ជំនាញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើក្រឡេកមកមើលអំពីរូបសម្ផស្សរបស់តារាសម្ដែងស្រីវ័យ ២៩ ឆ្នាំរូបនេះវិញ យើងឃើញថា មួយរយៈចុងក្រោយមកនេះ នាងកាន់តែស្អាតជាមួយនិងស្ទីលលេងខ្លួនលេចធ្លោគួរជាទីចាប់អារម្មណ៍ ខណៈវ័យកាន់តែជ្រេក៏ពិតមែន តែសម្រស់វិញ គឺថាក្មេងៗល្មមៗសុំខ្មាសតែម្ដង។

ទន្ទឹមនឹងនេះផងដែរ ថ្មីៗនេះ Prang ក៏ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួនជាថ្មីនៅលើបណ្ដាញសង្គម ជាមួយនឹងឈុតសម្លៀកបំពាក់បែបកូនក្រមុំ ពណ៌សវែងអូសដី ដែលមានការរចនាយ៉ាងទាក់ទាញ អមនឹងការលេងទឹកមុខញញឹមញញែមដ៏ស្រទន់របស់នាងទៀតនោះ មើលទៅមួយឈុតនេះ Prang ពិតជាស្រស់ស្អាតខ្លាំងមែនទែន។

ហើយតាមរយៈរូបភាពទាំងនោះ នៅពេលដែល បណ្ដាមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានឃើញហើយ ពួកគេពិតជាពេញចិត្ត និងសរសើរអំពីសម្រស់របស់នាងគ្រប់ៗគ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

Prang 
Prang 
Prang 
Prang 
Prang 
Prang 
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Prang ក្នុងឈុតកូនក្រមុំ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T