ថៃ៖ គឺជាក្រុមគ្រួសារដ៏មានសុភមង្គល សម្រាប់ តារាសម្ដែងប្រុស លោក Chakrit Yamnam និង ភរិយា ដែលតែងតែមានពេលវេលាដ៏ល្អ បើកបង្ហាញជូនដល់ហ្វេនៗជាច្រើនបានទស្សនា ពីសកម្មភាពរស់នៅប្រចាំថ្ងៃ របស់អ្នកទាំងពីរ ជានិច្ច ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ លោក Chakrit រួមទាំងភរិយា ស្រាប់តែបានរៀបចំពិធីមួយ បង្ហាញឲ្យឃើញពីការបុកគ្រឹះ សាងសង់ផ្ទះថ្មីស្រឡាងមួយទៀត នៅលើដីយ៉ាងធំទូលាយ ដែលនៅក្នុងការសាងសង់ផ្ទះដ៏ស្កឹមស្កៃមួយនេះ អ្នកទាំងពីរ ក៏បានបង្ហើបពីការចំណាយថវិកា រហូតទៅ ១០ លានបាត ដែលប្រហាក់ប្រហែលនឹង ៣៣ ម៉ឺនដុល្លារថែមទៀតផង ។
បន្ទាប់ពីបានជ្រាបបែបនេះហើយ បណ្ដាអ្នកទស្សនា ក៏ដូចជា ហ្វេនៗជាច្រើន កាន់តែមានការចង់ឃើញ យ៉ាងឆាប់រហ័សពី ទិដ្ឋភាពផ្ទះថ្មីរបស់លោក និង ភរិយា ថានឹងមានភាពស្រស់ស្អាតខ្លាំងយ៉ាងណា ខណៈពេលដែលការចំណាយ ដើម្បីង្កើតផ្ទះថ្មី មានចំនួនច្រើនសន្ធឹកសន្ធាប់ បែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖