យល់ដឹង៖ តាមទំនៀមទម្លាប់ខ្មែរ ពីបុរាណមក តែងតែមាន ការជឿជាក់ លើការអុជទាននិងធូប ព្រោះតែគេយល់ថា នៅពេលដែល អុជធូបផ្សែងធូបនោះ នឹងនាំយកនៅ កុសលផលបុណ្យ ដែលយើងបាន ធ្វើអស់ទាំងនោះ នាំទៅជូនដល់សាច់ញាតិទាំងអស់ របស់យើងដែលបាន ចែកឋានទៅកាន់ឋាន ខាងមុខទៅហើយនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្បិតតែទម្លាប់នៃ ការអុជទានធូបនេះ មានប្រវត្តិនិង ការប្រតិបត្តិមកជា យូរលង់ហើយយ៉ាងណាក្តី ក៏ប្រជាជនខ្មែរភាគច្រើន នៅតែមិនទាន់បាន ដឹងច្បាស់នៅឡើយ នោះទេ អំពីអត្ថន័យនៃ ចំនួនសរសៃធូប ដែលយើងតែងអុជ ទៅតាមកម្មវិធីនីមួយៗ។ ជារួមយើងមិនមែន ចេះតែអុជផ្តេសផ្តាសនោះទេ ព្រោះចំនួនធូបដែលយើងអុជ សុទ្ធតែមានអត្ថន័យ រៀងៗគ្នា។
ហេតុនេះ ដើម្បីស្រាយចម្ងល់ នឹងក៏ដូចជា ការចែកជូននៅចំណេះដឹង បន្ថែមទាក់ទងទៅនឹង អត្ថន័យ នៃចំនួនសរសៃធូប ថ្ងៃនេះខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្តអ្នកអាន ទៅតាមដាន និងយល់ដឹង ទាំងអស់គ្នាផងដែរ៕

១. ការអុជធូបចំនួន១សរសៃ៖ គឺតំណាងឲ្យ ការកើតមកមានតែមួយ ទៅវិញក៏តែមួយ។
២. ការអុជធូបចំនួន៣សរសៃ៖ គឺគេដុតដើម្បី រំលឹកនឹងគុណ នៃព្រះរតនត្រ័យ ទាំង៣ មានគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ មួយវិញទៀត គឺរំលឹកនឹកគុណដល់ ព្រះទាំង៣ព្រះអង្គ ដែលលោកបានត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ នឹងមួយទៀត តំណាងឲ្យ សច្ចពិតនៅក្នុងលោក ដែលមានអនិច្ចំ ទុក្ខំ អន្តោ។
៣. ការអុជធូបចំនួន៤សរសៃ៖ គឺតំណាងឲ្យ ធាតុរបស់មនុស្សយើង មានធាតុទឹក ដី ភ្លើង ខ្យល់។
៤. ការអុជធូបចំនួន៥សរសៃ៖ គឺតំណាងឲ្យ បញ្ចខ័ណទាំង៥ រួមមាន៖ រូប វេទនា បញ្ញា សង្ឃា និងវិញ្ញាណ។ ម្យ៉ាងវិញទៀត អុជធូប៥សរសៃនេះ ក៏តំណាងឲ្យ ព្រះទាំង៥ព្រះអង្គផងដែរ។

៥. ការអុជធូបចំនួន៨សរសៃ៖ គឺតំណាងឲ្យអដ្ឋង្គិមគ្គ ដែលជាផ្លូវមួយ ធ្វើឲ្យដឹងនិងយល់ច្បាស់ នូវអ្វីដែលជាធម៌ពិត យល់ពីភាពសច្ចពិត របស់មនុស្សលោក ជាផ្លូវនូវសេចក្តីរំលត់ទុក្ខ ហើយក៏អាចនាំ ទៅកាន់និពាន្វជាដើម។
៦. ការអុជធូបចំនួន១២សរសៃ៖ គឺដើម្បីនឹករលឹក ទៅដល់គុណមាតា ព្រោះមាតាគឺជាតំណាងឲ្យ គុណធាតុទន់ខ្សោយ ជាមនុស្សស្រី ដែលមានចិត្តទោរទន់ ចំពោះបុត្រាបុត្រីទាំងអស់។
៧. ការអុជធូបចំនួន២១សរសៃ៖ គឺដើម្បីនឹករលែក ទៅដល់គុណបិតា ព្រោះបិតាតំណាងឲ្យធាតុរឹង បានផ្តល់កំណើតទៅដល់ កូនមានក្តីស្រលាញ់ ចំពោះកូនប្រុសស្រីទាំងឡាយ។
៨. ការអុជធូបចំនួន៣៨សរសៃ៖ គឺដើម្បីរំលឹកនឹកគុណដល់ ព្រះសម្មាសម្មពុទ្ធ ដែលព្រះអង្គបានត្រាស់សម្តែង ឲ្យពពួកមនុស្ស ទេវតា ឥន្ទ្រព្រហ្មទាំងអស់ បានយល់ដឹង នូវ មង្គលទាំង៣៨ប្រការ៕
ប្រភព៖ សក្ការៈ២៤