ចង់ឲ្យខ្លួនឯងឆាប់លូតកម្ពស់ អាហារ ៨ ប្រភេទនេះអាចជួយអ្នកបាន

//s9.kh1.co/6c/6cce8aa021918fe66f1bb9dc0f765a49a09c3976.jpg
នារី

 ០៤-ធ្នូ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

របបអាហារវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ការលូតលាស់នៃកំពស់និងការអភិវឌ្ឍដ៏ត្រឹមត្រូវក្នុងរាងកាយរបស់យើង ។

របបអាហារវាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់ការលូតលាស់នៃកំពស់និងការអភិវឌ្ឍដ៏ត្រឹមត្រូវក្នុងរាងកាយរបស់យើង។ មិនត្រឹមតែអាចជួយដល់ការលូតកំពស់តែមួយនោះទេ តែវាអាចជួយដល់សុខភាពរាងកាយទាំងមូលរបស់យើងតែម្ដង ពិសេសគឹអាចរក្សានៅកម្ពស់របស់យើងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាអាហារទាំង ៨ ប្រភេទអាចទ្រទ្រង់ដល់ការលូតកម្ពស់របស់អ្នកបាន និងងាយស្រួលក្នុងការស្វែង រកទិញ៖

១. សណ្តែក

សណ្ដែកគ្រប់ប្រភេទ
សណ្ដែកគ្រប់ប្រភេទ

សំដៅទៅលើអាហារសណ្ដែកគ្រប់ប្រភេទរួមមាន សណ្ដែកក្រហម សណ្ដែកខៀវ សណ្ដែកបាយ សណ្ដែគួ។ ល។ សណ្តែកមានជាតិប្រូតេអ៊ីននិងជាតិដែកខ្ពស់ ដែលអាចការពារប្រឆាំងនឹងភាពស្លេកស្លាំងមួយវិញអាចជួយដល់ការលូតលាស់កម្ពស់យ៉ាងបានត្រឹមត្រូវ។

២. សាច់​មាន់

ភ្លៅមាន់
ភ្លៅមាន់

សាច់មាន់មិនថាមាន់ស្រែ ឬមាន់កសិដ្ឋាននោះទេ សុទ្ធតែមានប្រយោគដល់សុខភាព ពិសេសគឺអាចជួយដល់ការលូតកម្ពស់បាន។ សាច់មាន់គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមជាច្រើនសម្រាប់ការលូតលាស់នៃឆ្អឹង ដូចជាប្រូតេអ៊ីនវីតាមីន B12 និង ទួរីន។ 

៣. បន្លែបៃតង

បន្លែបៃតង
បន្លែបៃតង

មិនខុសពីសណ្ដែកនោះទេ បន្លែគ្រប់ប្រភេទទាំងអស់ដែលមានពណ៌បៃតង គឺសម្បូរទៅដោយវីតាមីន K ខ្ពស់ដែលជួយដល់សុខភាពឆ្អឹង។ ការសិក្សាមួយបានរកឃើញថាការទទួលទានបន្លែបៃតងទៀងទាត់អាចរក្សាម៉ាសឆ្អឹងបាន។ 

៤. ទឹកដោះគោជូរ

ទឹកដោះគោជូរ
ទឹកដោះគោជូរ

ទឹកដោះគោជូរ ឬយ៉ាអ៊ួ មានជាតិប្រូតេអ៊ីនខ្ពស់ក៏ដូចជាកាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និងប៉ូតាស្យូម។ ប្រភេទខ្លះក៏អាចមានផ្ទុកនូវសារធាតុ probiotics ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវការលូតលាស់ឆ្អឹងបានផងដែរ។

៥. ដំឡូងជ្វា

ដំឡូងជ្វា
ដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយវីតាមីន A ដែលជួយដល់សុខភាពឆ្អឹងបានយ៉ាងល្អ។ ពួកវាមានជាតិសរសៃខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហារ។

៦. ស៊ុត

ពងទា
ពងទា

ស៊ុតសំបូរទៅដោយប្រូតេអ៊ីន និងវីតាមីន D រួមជាមួយមីក្រូសារជាតិសំខាន់ៗជាច្រើនទៀត។ ការសិក្សាបង្ហាញថាការទទួលទានស៊ុតជាប្រចាំអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃកម្ពស់របស់យើងបានយ៉ាងល្អ​។

៧​. ត្រីសាម៉ុង

សាច់ត្រីសាម៉ុង
សាច់ត្រីសាម៉ុង

ត្រីសាម៉ុងមានអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលអាចធ្វើឱ្យប្រសើរឡើងនូវដំណេកនាពេលយប់ និងសុខភាពឆ្អឹងដើម្បីបង្កើនការលូតលាស់នៃកម្ពស់ថែមទៀតផងដែរ។

៨. ទឹកដោះគោស្រស់

ទឹកដោះគោស្រស់
ទឹកដោះគោស្រស់

ទឹកដោះគោមានបរិមាណប្រូតេអ៊ីនល្អក្នុងការបម្រើនីមួយៗ រួមជាមួយមីក្រូសារជាតិជាច្រើនដែលអាចជួយដល់សុខភាពឆ្អឹងដើម្បីបង្កើនឬរក្សាការលូតលាស់នៃឆ្អឹងបាន៕

ប្រភព healthline

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T