ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គល០២នាក់ ដែលអាចជាប្រភពទី១ នៃការចម្លងសម្រាប់«ព្រឹតិ្ដការណ៍សហគមន៍ ២៨វិច្ឆិកា» ត្រូវទៅធ្វើតេស្ដរកមេរោគកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងសេចក្ដីប្រកាសខាងលើ ក្រសួងបានអំពាវនាវដល់សាធារណៈជនទាំងអស់ ដែលរស់នៅតាមរាជធានី-ខេត្ដ ដែលដឹងខ្លួនថាជាអ្នកបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលចំនួន០២នាក់ រួមមានស្ដ្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនចេញរោគសញ្ញាអ្វីក៏ដោយ ត្រូវមកធ្វើតេស្ដដោយយកវត្ថុសំណាក និងពិនិត្យឈាមទៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។
សូមជម្រាបថា បើអ្នករស់នៅរាជធានីភ្នំពេញ សូមអញ្ជើញទៅធ្វើតេស្ដដោយយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។
សូមអានសេចក្តីលម្អិត របស់ក្រសួងសុខាភិបាលខាងក្រោម៖