ទីក្រុងឡុងដ៍៖ លោកយាយ Barbara Windsor ដែលជាតារាសម្តែងស្រីជើងចាស់ជនជាតិអង់គ្លេសមួយរូបដែលល្បីក្នុងភាពយន្តរឿង "EastEnders" និង "Carry On" បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺវង្វេងវង្វាន់នៅអាយុ ៨៣ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្វាមីរបស់លោកយាយ Windsor គឺលោកតា Scott Mitchell ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ "វាជាការសោកស្តាយយ៉ាងជ្រាលជ្រៅដែលខ្ញុំអាចបញ្ជាក់បានថា ភរិយាជាទីស្រឡាញ់របស់ខ្ញុំ Barbara បានទទួលមរណភាពនៅម៉ោង ៨ និង ៣៥ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ១០ ខែធ្នូនៅឯផ្ទះថែទាំនាទីក្រុងឡុងដ៍"។
គួររំលឹកផងដែរថាលោកយាយ Windsor ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះក្នុងឆ្នាំ ២០១៤ ហើយបានផ្លាស់ទៅរស់នៅក្នុងមណ្ឌលថែទាំមួយកាលពីដើមឆ្នាំនេះ។
លោកយាយWindsor កើតនៅ Shoreditch នៅភាគខាងកើតទីក្រុងឡុងដ៍ក្នុងឆ្នាំ
១៩៣៧ ហើយលោកយាយបានទទួលកិត្តិនាមជាលើកដំបូងក្នុងការសម្តែងក្នុងខ្សែភាពយន្ដកំប្លែងរឿង
"Carry On" ដែលក្រោយមកឈ្មោះរបស់គាត់ត្រូវបានគេស្គាល់ជាទូទៅថា
Peggy Mitchell បន្ទាប់ពីគាត់បានសម្ដែងនៅក្នុងរឿង
"EastEnders" របស់ ទូរទស្សន៍ BBC ៕