យល់ដឹង៖ សម្រាប់មនុស្សប្រុស ការជ្រើសរើសយកមនុស្សស្រីណាម្នាក់មកធ្វើជាប្រពន្ធ គឺគេមិនគិតតែរឿងស្រលាញ់តែមួយមុខទេ តែគេក៏មើលដែរថាមនុស្សស្រីម្នាក់នោះ អាចក្លាយជាផ្នែកមួយនៃការដែលធ្វើឱ្យគេជោគជ័យដែរឬក៏អត់ ទើបគេយកមកធ្វើជាប្រពន្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មនុស្សប្រុសភាគច្រើន ចូលចិត្តយកមនុស្សស្រីដែលមានចរិតដូចដែលបានរៀបរាប់នៅខាងក្រោមនេះមកធ្វើជាប្រពន្ធ ព្រោះមនុស្សស្រីមានចរិតបែបនេះ អាចធ្វើឱ្យប្តីក្លាយជាអ្នកមានបាន អញ្ចឹងហើយ បានជាមនុស្សប្រុស ត្រូវមើលពីចរិតទាំងនេះរបស់មនុស្សស្រីជាមុនសិន។
យកប្រពន្ធមានចរិតបែបនេះ ទើបអ្នកក្លាយជាអ្នកមាន៖
១. មនុស្សស្រីមានសុជីវធម៌ល្អ
ការដែលបានប្រពន្ធជាមនុស្សស្រីម្នាក់មានសុជីវធម៌ល្អ មិនថាទៅដល់ទីណា កន្លែងណា ក៏តែងតែជួយលើកមុខមាត់ប្តីឱ្យបានខ្ពង់ខ្ពស់ជានិច្ច ហើយមនុស្សប្រុសយកមនុស្សស្រីមានចរិតបែបនេះ មកធ្វើជាប្រពន្ធ គឺមិនខុសឡើយ លើលពីនេះ មានតែជួយចម្រុងចម្រើនប្តី ឱ្យឆាប់ក្លាយទៅជាអ្នកមានបានជាមួយគ្នា។
២. មនុស្សស្រីចេះទុកដាក់
ប្តីប្រពន្ធ មិនថាប្រឹងប្រែងរកទាំងពីរនាក់បានច្រើនប៉ុណ្ណាទេ បើគ្មានប្រពន្ធចេះទុកដាក់លុយកាក់ កុំសង្ឃឹមថានឹងមានបានឱ្យសោះ ដូច្នេះការដែលបានប្រពន្ធជាមនុស្សស្រីចេះទុកដាក់ មិនខ្ជះខ្ជាយគឺជាអ្វីដែលជួយធ្វើឱ្យប្តីនិងគ្រួសារមានតែភាពរុងរឿង ហេតុនេះ យកប្រពន្ធចេះទុដាក់បែបនេះ ជីវិតក្រោយរៀបការរបស់អ្នកនឹងក្លាយជាអ្នកមាន។
៣. ស្មោះស្ម័គ្រ ហ៊ានលំបាកជាមួយ
យកប្រពន្ធ មិនមែនយកមនុស្សស្រីណាដែលនៅក្បែរអ្នក តែពេលដែលអ្នកមានគ្រប់យ៉ាងនោះទេ ត្រូវយកមនុស្សស្រីណាដែលស្មោះស្ម័គ្រ និងហ៊ានតស៊ូលំបាកជាមួយអ្នក ព្រោះភាពមានបាន វាមិនងាយស្រួលឡើយ គឺត្រូវការឱ្យឆ្លងកាត់ការលំបាកជាច្រើនរឿងសិន តែបើប៉ះចំប្រពន្ធមិនចេះតស៊ូ កមានបញ្ហាតែបន្តិច ច្បាស់ជារត់ចោលអ្នកជាក់ជាមិនខាន។
៤. ចេះការងារផ្ទះ
មនុស្សស្រីដែលចេះការងារផ្ទះ ជាមនុស្សស្រីដែលអាចជួយធ្វើឱ្យប្តីក្លាយជាអ្នកមានបាន ព្រោះការងារផ្ទះរបស់មនុស្សស្រី ជួយសម្រាលរាល់ការចំណាយរបស់ប្តីបានមួយកម្រិត តែបើប៉ះចំមនុស្សស្រីមិនចេះការងារផ្ទះ ច្បាស់ជាត្រូវចំណាយច្រើន ទៅលើការជួយគេជាក់ជាមិនខាន អញ្ចឹងហើយ ការបានប្រពន្ធចេះការងារផ្ទះ ជាសំណាងមួយរបស់ប្តី៕