សម័យកូវីដ! វិហារសាសនាគ្រឹស្ដមួយនៅឥណ្ឌូណេស៊ី តុបតែងម៉ាស់ និងទឹកអាល់កុលលាងដៃ ពេញដើមគ្រីសស្មាក់

//s9.kh1.co/75/754f34d4befef526b78ee9dfe94958e0a1d1f333.jpg
សង្គម

 ២១-ធ្នូ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ព្រះវិហារកាតូលិកមួយនៅប្រទេសឥណ្ឌូណេស៊ី បានតុបតែងលម្អដើមគ្រីសស្មាក់ ដែលពោរពេញទៅដោយម៉ាស់ការពារ និងទឹកលាងដៃ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងនៃជំងឺកូវីដ-១៩ ។

ឥណ្ឌូណេស៊ី៖ ព្រះវិហារកាតូលិកមួយនៅប្រទេសឥណ្ឌូណេស៊ី បានតុបតែងលម្អដើមគ្រីសស្មាក់ ដែលពោរពេញទៅដោយម៉ាស់ការពារវីរុស និងទឹកលាងដៃ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងនៃជំងឺកូវីដ-១៩ ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ បានកើនឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអាទិត្យមិ្សលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឹស្ដសាសនិកម្នាក់ នៃព្រះវិហារ Chist the King ស្ថិតនៅក្នុងទីក្រុង Surabaya ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មានថា៖

ដើមគ្រីសស្មាក់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃគោលការណ៍ថែទាំសុខភាព។

សម្ដីគ្រឹស្ដសាសនិក

លោកបានឲ្យដឹងថា ដើមគ្រីសស្មាក់កម្ពស់ ៣ម៉ែត្រនេះ ចាប់ផ្ដើមធ្វើដំបូងដោយប្រើដើមឬស្សីជាគ្រោងឆ្អឹង ហើយគ្រឹស្ដសាសនិក និងប្រជាជនម៉ូស្លីមក្នុងតំបន់ បានតុបតែងវាជាមួយម៉ាស់បរិច្ចាគរាប់រយពណ៌ និងទឹកលាងដៃ ដោយចំណាយពេលប្រមាណមួយសប្ដាហ៍។

បើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា បុណ្យណូអែលត្រូវបានប្រារព្ធឡើងដោយប្រជាជនតែប្រហែល១០ភាគរយប៉ុណ្ណោះ នៃប្រជាជនឥណ្ឌូណេស៊ីដែលសរុបប្រមាណ ២៧០លាននាក់។ តែទោះជាយ៉ាងណា ប្រទេសដែលមានប្រជាជនម៉ូស្លីមរស់នៅច្រើនបំផុតក្នុងពិភពលោកមួយនេះ ក៏ឈប់សម្រាកនៅថ្ងៃនៃពិធីបុណ្យនេះផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានជំរុញឲ្យសាធារណជនចៀសវាងការប្រារព្ធពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកលនៅតាមទីសាធារណៈ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ។ ជាក់ស្ដែង កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសនេះមានអ្នកស្លាប់ថ្មីរហូតដល់ទៅ ២២១នាក់ ដែលនាំឲ្យចំនួនស្លាប់សរុបកើនឡើងដល់ ១៩,៨៨០នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៦៦៤,៩៣០ករណី៕

សូមទស្សនារូបភាពខាងក្រោម៖

ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
ដើមគ្រីសស្មាក់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T