អុញនោះ! Zidane ថា មិនទាន់ច្បាស់ពីអនាគតជាមួយ Real Madrid នៅឡើយ

//s9.kh1.co/21/2142b10b12e02d62775fc4b97b5caac7aca71865.jpg
កីទ្បា

 ០២-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

លោក Zinedine Zidane មិនទាន់ច្បាស់អំពីការបន្តកុងត្រាថ្មីជាមួយ Real Madrid

អេស្ប៉ាញ៖ លោក Zinedine Zidane បានលើកឡើងថា លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំ Real Madrid ប៉ុន្តែ រូបលោកមិនទាន់ដឹងច្បាស់អំពីអនាគតនៅឯកីឡដ្ឋាន Santiago Bernabeu នេះនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​ Zidane និង​ លោក Florentino  Perez
លោក​ Zidane និង​ លោក Florentino  Perez

ជាការពិតណាស់ ពេលវេលាគម្រប់ខួប ៤ឆ្នាំរបស់ Zidane ក្នុងការដឹកនាំ Real Madrid គឺ ខិតចូលមកដល់ហើយ ប៉ុន្តែ រូបលោកបានបង្ហើបឲ្យដឹងថា លោកមិនទាន់បានពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីនៅឡើយទេ ខណៈកុងត្រាបច្ចុប្បន្ននឹងបញ្ចប់នៅឆ្នាំ ២០២២។

លោក​ Zidane បាននិយាយថា៖

នៅទីនេះជាកន្លែងដ៏អស្ចារ្យ ប៉ុន្តែ វាទាមទារច្រើនណាស់ពីអ្នក។ ខ្ញុំអាចនិយាយបានថាខ្ញុំសំណាងណាស់ដែលខ្ញុំជាគ្រូបង្វឹករបស់ Real Madrid។ ជីវិត គឺ ចង់សំដៅទៅលើពីមួយថ្ងៃទៅមួយថ្ងៃ។ នេះហើយជាអ្វីដែលខ្ញុំចាប់អារម្មណ៍ ហើយ ខ្ញុំនឹងផ្តល់អ្វីៗគ្រប់បែបយ៉ាងដែលខ្ញុំមាន ទាំងពេលហ្វឹកហាត់ និង ក្នុងការប្រកួត៕

លោក Zinedine Zidane
លោក Zinedine Zidane
លោក Zinedine Zidane

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T