ថៃ ៖ ជាការពិតណាស់ មិនថាសម្រស់ឫ សុខភាពទេ មនុស្សម្នាក់ៗតែងតែថមថយបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ អាយុកាន់តែច្រើន សម្រស់និងសុខភាពកាន់តែធ្លាក់ចុះដូចគ្នាដែរ។ តែផ្ទុយទៅវិញ បើយើងសាកក្រឡេកមកមើលពីសម្រស់របស់តារាថៃប្រុសទាំងនេះវិញ យើងក៏ឃើញយ៉ាងច្បាស់ថា ទោះបីជាអាយុ៤០ ផ្លាយក៏ពិតមែន តែតារាប្រុសជើងចាស់ទាំងនេះ មិនត្រឹមតែមានសម្រស់ក្មេងជាងវ័យទេ តែពួកលោកកាន់តែមានភាពទាក់ទាញខ្លាំងឡើង ជាមួយនឹងខ្លួនប្រាណរឹងមាំ សាច់ដុំធំៗ និងការតុបតែងខ្លួនបែបសុភាពបុរសបែបនេះ។ ទាំងនេះហើយជាអ្វីដែលធ្វើឲ្យពួកលោកកាន់តែមានប្រជាប្រិយភាពទាំងក្នុងអាជីពជាអ្នកសម្តែង និងអាជីពដើរម៉ូត បើទោះបីខ្លួនជាតារាជើងចាស់ក៏ពិតមែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមបន្ថែម ៖
Shahkrit Yamnarm
Shahkrit Yamnarm មានអាយុ ៤២ឆ្នាំ លោកបានរៀបការ ២លើក ។ លោកបានរៀបការចុងក្រោយកាលពីឆ្នាំ ២០១៧ ជាមួយ Pattira Rungroj រួចក៏ទទួលបានចំណងដៃកូនប្រុសគួរឲស្រលាញ់ម្នាក់។
Ken Theeradej Wongpuapan
លោក Ken Theeradej Wongpuapan បានប្រឡូក្នុងសិល្បៈតាំងពីឆ្នាំ១៩៨៥។ បច្ចុប្បន្ននេះលោកមានអាយុ ៤៣ឆ្នាំ។ ដូចគ្នានេះដែរ លោកបានទទួលចំណងដៃកូនប្រុស២ នាក់ក្រោយពេលបានរៀបការជាមួយ Butsakorn Pornwannasirivej តាំងពីឆ្នាំ២០០៧។
បច្ចុប្បន្ន លោក Tik Jesdaporn Pholdee មានអាយុ 43ឆ្នាំ។ ជាក់ស្តែង លោកត្រូវបានគេស្គាល់តាំងពីឆ្នាំ១៩៩៧ លោកមិនត្រឹមជាតារាសម្តែង និងអ្នកដើរម៉ូតទេ លោកផ្ទាល់ក៏ជាពិធីករទូរទស្សន៍ផងដែរ លោកបានរៀបការ តាំងពីឆ្នាំ ២០០៩ ជាមួយ Sittamon Pholdee និងទទួលបានកូនប្រុស ២នាក់ជាកាដូផងដែរ។
Pong Nawat Kulratanarak
ក្នុងវ័យ ៤២ឆ្នាំ សម្រាប់រូបលោក Pong Nawat Kulratanarak បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Kasetsart និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដដែលពីសកលវិទ្យាល័យ Chulalongkorn។ បន្ទាប់ពីបោះជំហានចូលវិថីតារាសម្តែងតាំងពីឆ្នាំ ២០០១ រូបលោកនៅមិនទាន់មានទំនាក់ទំនងស្នេហានៅឡើយ។