ថៃ ៖ ក្នុងនាមជា អ្នកសម្តែងផង ជាតារាដើរម៉ូតផង និងជាពិធីការិនីផង តារាស្រីល្បីឈ្មោះរូបនេះ ត្រូវបានទស្សនិកជនជាច្រើនបានស្គាល់តាមរយៈភាពក្រមិចក្រមើមក្នុងការសម្តែង និងការស្លៀកពាក់ប្លែកៗរបស់ខ្លួន។ ក្រោយពីបានរៀបការ ក្នុងឆ្នាំ ២០១៥ រូបនាងបានផ្តល់កំណើតដល់កូនភ្លោះដែលគួរឲ្យស្រលាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើទោះបីមានកូនប្រុស២នាក់ក៏ពិតមែន តែអ្នកម៉ាក់រូបនេះ មិនបោះចោលស្ទាយ៍តុបតែងខ្លួនបែបSwag ដែលធ្វើឲ្យខ្លួនមើលទៅក្មេងជាងអាយុឆ្ងាយណាស់។
ជាពិសេស នាងជាញឹកញាប់ តែងបង្អួតពីការតុបតែងខ្លួនចម្លែកៗ ជារៀងរាល់ថ្ងៃលើបណ្តាញសង្គមនានា ហើយទន្ទឹមនឹងនេះ នាងក៏បានទទួលការចុចLike ពីអ្នកគាំទ្រមិនតិចនាក់ឡើយ ជាមួយនឹងការលេងខ្លួនរបស់នាង៕
ចង់ដឹងមែនទេថា ការតុបតែងSwag បែបណា តោះទៅមើលរូបភាពខាងក្រោម ៖