ឡូយម៉េស! Baifern សរសេរអក្សរខ្មែរបង្ហោះនៅលើ Instagram ផ្តាំផ្ញើដល់អ្នកគាំទ្រកម្ពុជាយ៉ាងដូច្នេះថា…..

//s9.kh1.co/81/81beafe80ab2b59a6f998f596ef01b75db62830a.jpg
តារា & កម្សាន្ដ

 ១៣-មករា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើល! Baifern សរសេរអក្សរខ្មែរបង្ហោះនៅលើ Instagram ផ្តាំផ្ញើដល់អ្នកគាំទ្រកម្ពុជាយ៉ាងដូច្នេះថា…..

ថៃ៖ តារាសម្តែងស្រីឯករាជ្យដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Baifern Pimchanok ជាតារាស្រីដែលមានទេពកោសល្យសម្តែងល្អឥតខ្ចោះ គួបផ្សំជាមួយរូបសម្រស់ស្រស់ស្អាត និងការតុបតែងខ្លួនខ្យូតៗគួរឲ្យស្រលាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅក្នុងឆ្នាំថ្មីឆ្នាំ ២០២១ នេះទាំងរឿងភាគ និងខ្សែភាពយន្តរបស់ Baifern ជាច្រើនបានកំពុងបន្តចាក់ផ្សាយ និងចាក់បញ្ចាំងតាមររោងកុនផ្សេងៗទាំងក្នុងប្រទេសថៃ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។

យ៉ាងណាមិញ សម្រាប់ខ្សែភាពយន្តថ្មីរបស់នាងដែលមានចំណងជើងថា «The Con Heatist» រីឯចំណងជើងជាភាសាខ្មែរ «បងស្អាតមេបោក» ដែលចាក់បញ្ចាំងក្នុងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះនៅបណ្តារោងកុនធំៗក្នុងប្រទេសកម្ពុជា។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅក្នុង Story Instagram របស់តួឯកស្រីក្នុងរឿង «បងស្អាតមេបោក» ក៏បានបង្ហោះ Poster មួយសន្លឹកថែមទាំងសរសេរអក្សរជាភាសាខ្មែរយ៉ាងដូច្នេះថា «សួស្តី ហ្វេនដែលនៅកម្ពុជាទាំងអស់គ្នាត្រៀមខ្លួនក្នុងការដែលគេបោកប្រាស់ផងណា!!! ខ្ញុំពិតជារំភើបណាស់ដែលភាពយន្ត បងស្អាតមេបោក ឬ The Con-Heartist មានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តហើយណា។ តើអ៊ីណា (Ina) ត្រូវបានអ្នកណាបោកប្រាស់ខ្លះ? កុំភ្លេចទៅរកចម្លើយនៅក្នុងខ្សែភាពយន្តទាំងអស់គ្នា! សូមជួយគាំទ្រផងណា…»

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Baifern Pimchanok
Poster ខ្សែភាពយន្ត «បងស្អាតមេបោក» 
Poster ខ្សែភាពយន្ត «បងស្អាតមេបោក» 
នេះជាសាររបស់ Baifern ដែលសរសេរអក្សរខ្មែរបង្ហោះក្នុង Instagram
នេះជាសាររបស់ Baifern ដែលសរសេរអក្សរខ្មែរបង្ហោះក្នុង Instagram
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T