ចិន៖ កញ្ញា Dilraba គឺជាតារាសម្ដែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងលើការសម្ដែងភាពយន្តផ្សេងៗ អាចនិយាយបានថាជាតារាជួរមុខប្រចាំប្រទេសចិន នោះក៏ដោយសារតែទេពកោសល្យយ៉ាងប៉ិនប្រសព្វក្នុងការសម្ដែងរបស់កញ្ញា និងសម្រស់ដ៏ស្រស់ត្រកាលអមមកជាមួយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីហ៊ឺហាហាយសូរលើវិថីសិល្បៈ ងាកមកមើលជីវិតឯកជនរបស់នាងវិញគឺពុំសូវមានអ្នកគាំទ្រណាសូវដឹងពីរឿងរ៉ាវជីវិតឯកជននាងប៉ុន្មានទេ។ ហើយនៅថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវជីវិតឯកជន១០យ៉ាងរបស់ Dilraba មកធ្វើការសម្រាយជូនប្រិយមិត្តឲ្យបានដឹង។
ចង់ដឹងថារឿងរ៉ាវទាំងនោះមានអ្វីខ្លះ ទៅតាមដានទាំងអស់គ្នា៖
១០. នៅថ្ងៃអនាគត Dilraba ប្រាថ្នាចង់បានកូន ៣ ស្រី ២ ប្រុស ១
៩. ចូលសិល្បៈជិត ១០ឆ្នាំទៅហើយតែ Dilraba ស្នាក់នៅតែក្នុងសណ្ឋាគារទេ។ នាងមានអារម្មណ៍ថា គ្មានកន្លែងណាដែលអាចឲ្យនាងនៅស្រួលខ្លួនដូចផ្ទះកំណើតទេ។
៨. ចូលដល់រឿងញ៉ាំវិញ Dilraba ចូលចិត្តញ៉ាំការ៉េម និងបង្អែមផ្អែមៗណាស់។ អ្នកជំនាញផាត់មុខរបស់នាងម្នាក់ ធ្លាប់បានបង្ហើបថា កុំគិតថានាងចូលចិត្តវេចខ្ចប់គ្រឿងសម្អាងពេញៗកាបូប គិតខុសហើយ! ព្រោះនោះគឺនំចំណីទៅវិញទេ។
៧. នាងជាមនុស្សដែលខ្លាចទឹកបំផុត ដោយសារកាលពីតូចនាងប៊ិះនឹងលង់ទឹកម្ដង។
៦. នាងស្រឡាញ់តុក្កតា Chibi Maruko Chan ខ្លាំងបំផុត។
៥. ក្រៅពីសម្ដែង នាងក៏ស្រឡាញ់ខ្លាំងខាងតន្ត្រីដូចជា ព្យ៉ាណូ វីយូឡុង ហ្គីតា និងរាំដែរ។
៤. Dilraba អាចប្រើបានច្រើនភាសាណាស់ដូចជាចិន អៃហួ គ្រាមភាសាសៀងហៃ អង់គ្លេស កូរ៉េ និងថៃ។
៣. ឈ្មោះ «Diliraba» ក្នុងភាសាអៃហួ មានន័យថា «ស្រីស្អាតដ៏គួរឲ្យស្រឡាញ់»។
២. Dilraba មានទំនោរនឹងវិស័យសិល្បៈតាំងពីតូច ដោយសារកាត់ទៅរកឪពុកដែលជាតារាចម្រៀង។ នៅអាយុ ៩ឆ្នាំ នាងបានចាប់ផ្ដើមរៀនរបាំរបស់អៃហួ និងរបាំបាឡេ។ នៅឆ្នាំ ២០០៧ នាងបានចូលប្រកួតក្នុងកម្មវិធីប្រកួតចម្រៀងក្នុងខេត្ត Jilin និងឈ្នះលេខ ៣ប្រចាំខេត្ត។
១. Dilireba មានឈ្មោះពេញថា «Dilraba Dilmurat» កើតនៅថ្ងសទី០៣ ខែមិថុនា ឆ្នាំ១៩៩២ ជាតារាសម្ដែង តារាចម្រៀង ម៉ូដែលចិន ដែលជាប់សាច់ឈាមជនជាតិអៃហួ៕