បាងកក៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មិនត្រឹមតែមានភាពល្បីរន្ទឺនៅកូរ៉េទេ តែនាងក៏មានអ្នកគាំទ្រជុំវិញពិភពលោក និងកំពុងបោះជំហានចូលវិស័យចម្រៀងអន្តរជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ Lisa បានធ្វើឲ្យអ្នកគាំទ្រមានការស្ញើចសរសើរជាខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Bvlgari Tubogas ដែលរៀបចំឡើងដោយម៉ាកយីហោគ្រឿងអលង្ការ Bvlgari នៅឯទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤។
ក្នុងនោះ នាងបានទាញយកការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរ៉ូបវែងរឹបរាងពណ៌ផ្កាឈូកស្រាល ជាប្រភេទរ៉ូបកអក្សរ V វាលស្មាបន្តិច ដៃវែង និងសម្រុសអូសដីដូចកន្ទុយត្រី ដែលពិតជាមើលទៅអលង្ការនិងអភិជនខ្លាំងណាស់ បូកផ្សំជាមួយនឹងការផាត់មុខបែបផ្កាឈូកទន់ភ្លន់ និងទម្លាក់សក់មូរទឹករលកផ្នត់ធំៗទៀត ធ្វើឲ្យ Lisa ពិតជាមើលទៅទាក់ទាញ៕
ប្រភព៖ fashonation