កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និងប្អូនស្រីវ័យ ១១ ឆ្នាំរបស់នាង ឈ្មោះ Gracie Teefey បានបង្ហាញខ្លួនដើរទិញឥវ៉ាន់ជាមួយគ្នា នៅហាងលក់សំលៀកបំពាក់ និងគ្រឿងសំអាងជាច្រើន ក្នុងទីក្រុង Los Angeles កាលពីថ្ងៃ Black Friday។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅនេះ Selena និងប្អូនស្រី ត្រូវបានគេឃើញ នៅទីតាំងជាច្រើន ទាំងហាងលក់សំលៀកបំពាក់ និងហាងលក់គ្រឿងសំអាង ។ តារាចម្រៀងស្រីរូបនេះ និងប្អូនស្រីរបស់នាង ហាក់មិនស្ទាក់ស្ទើរក្នុងការចូលរួម ជាមួយហ្វូងមនុស្សយ៉ាងច្រើនកុះករ ក្នុងថ្ងៃទិញទំនិញបញ្ចុះតម្លៃ ដ៏រំភើបបំផុតប្រចាំឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រី Selena ត្រូវបានគេចាប់អារម្មណ៍ ដោយស្លៀកពាក់យ៉ាងស្រួលខ្លួន ក្នុងឈុតអាវយឺតឆ្នូត អាវស្បែកខាងក្រៅ និងខោក្រណាត់ ពាក់កាបូបនិងវ៉ែនតាការពារពន្លឺថ្ងៃ ព្រមទាំងលេងស្ទាយ៍សក់ឡើងយ៉ាងស្អាត ដោយរក្សាមុខទទេ ខណៈដែល ប្អូនស្រីរបស់ Selena ពាក់អាវយឺតរលុង និងខោខូវប៊យ។ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ បានបង្ហាញកាយវិការ បានឱបស្មារបស់ប្អូនស្រី ឱបក និងរក្សាស្មារតីរីករាយ ពេញមួយដំណើរកម្សាន្ត៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖