ភ្នំពេញ៖ អ្នកនាង សុខ ស្រីនាង បានចូលមកជ្រកកោននៅក្នុងទ្រនំហង្សមាស អស់ជាច្រើនឆ្នាំមកហើយដែលទទួលបានការគាំទ្រពីទស្សនិកជនចាប់តាំងពីពេលដែលអ្នកនាងចេញបទចម្រៀងដំបូងមានចំណងជើងថា “ហត់ទេស្រលាញ់គេម្នាក់ឯង”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀតនោះតារាចម្រៀងសម្លេងពីរោះបែបស្រគត់ស្រគំរូបនេះ ក៏ត្រូវបានផលិតកម្មហង្សមាស ផ្តល់ឱកាសឱ្យក្លាយជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior ថែមទៀតផង។
យ៉ាងណាមិញមិនត្រឹមតែប៉ុណ្ណោះទេ បើក្រឡេកមកមើលការងារថ្មីៗវិញអ្នកនាង សុខ ស្រីនាង ក៏ត្រូវបានផលិតកម្មយក្សមួយនេះផ្តល់ឱកាសជាថ្មីម្តងទៀតនៅក្នុងការចេញបទចម្រៀងទី២ ក្នុងអាល់ប៊ុម “បេះដូងមនុស្សស្រី” ដែលជាគម្រោងដ៏ថ្មីមួយរបស់ផលិតកម្មហង្សមាស ហើយក៏មានការចូលរួមច្រៀងពីសំណាក់តារាចម្រៀងស្រីរហូតទៅដល់ ៩ដួង ឯណោះ។
បទចម្រៀងថ្មីរបស់អ្នកនាង សុខ ស្រីនាង មានចំណងជើងថា “ស្ងប់ស្ងាត់” ខណៈដែលបទទី១ ជាការបកស្រាយពីកញ្ញា ឈិន ម៉ានិច្ច មានចំណងជើងថា “ឯកា”៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





