មនុស្សស្រីភាគច្រើនតែងតែប្រាថ្នាចង់បាននូវរូបរាងស្អាត មុខមាត់គួរជាទីគយគន់តែពួកគាត់ក៏ចង់បាននូវគូទមូលក្លំផងដែរ ព្រោះមើលទៅស្លៀកអ្វីក៏សម ហើយក៏ជួយលើកសម្រស់បានមួយកំរិតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអនុវត្ត ៣ ក្បាច់ខាងក្រោមនេះជាប្រចាំ ធានាថានឹងទទួលបាននូវគូទមូលក្លំស្អាត ស្លៀកអីក៏សម និងទាក់ទាញបំផុត។
ក្បាច់ទី ១

ត្រូវត្រៀមកម្រាលហាត់យូហ្គា និងកន្សែងពោះគោមួយ។ បន្ទាប់មក ត្រូវដេកផ្កាប់ទៅនឹងកម្រាល ច្រតកែងដៃទាំងពីរ ហើយយកម្រាមដៃទាំងសងខាងទ្រចង្កា ដើម្បីងើបខ្លួនផ្នែកខាងមុខឡើង។ យកកន្សែងពោះគោ ដាក់កល់នៅពីក្រោមក្បាលពោះ។ បន្ទាប់មកទៀត ត្រូវព្យាយាមលើកជើងទាំងពីរឡើង ទប់ឲ្យជាប់ប្រមាណ ៥វិនាទី សឹមទម្លាក់មកវិញសន្សឹមៗ ទុក ២-៣វិនាទី ហើយធ្វើចុះឡើងឲ្យបាន ១០ដង។ ក្នុងអំឡុងពេលលើកជើងនិងទម្លាក់ចុះមកវិញ ត្រូវធ្វើដោយយឺតៗ។
ក្បាច់ទី ២

ដេកផ្ងារនៅលើកម្រាលហាត់យូហ្គា ដាក់ដៃទាំងពីរស្របនឹងដងខ្លួន ហើយបញ្ឈរជង្គង់ទាំងពីរឲ្យត្រង់ ព្យាយាមលើកដងខ្លួនឡើងលើ ទប់ឲ្យជាប់ក្នុងរយៈពេល ៥-១០ វិនាទី និងទម្លាក់ចុះមកវិញយឺតៗ។ ត្រូវធ្វើចុះឡើងឲ្យបាន ១០ដង ឲ្យគ្រប់ ១០ជុំ និងទប់លំនឹងខ្លួនឲ្យបានល្អ ដាច់ខាតកុំអង្គញ់ផ្នែកក។
ក្បាច់ទី ៣

ឈរឲ្យត្រង់កៀកនឹងជញ្ជាំង យកដៃឆ្វេងទប់ជញ្ជាំង និងដៃស្តាំទ្រគូទ ហើយលើកជើងស្តាំបោះទៅក្រោយ ដោយមិនឲ្យប៉ះផ្ទាល់ជាមួយឥដ្ឋ។ ធ្វើឲ្យគ្រប់១០ដង ចាំផ្លាស់ប្តូរទៅម្ខាងទៀត៕