សុខភាព៖ មនុស្សជាច្រើន តែងតែចង់បានជីវិតមួយ ដែលរស់នៅមាន សុខភាពដ៏ល្អមួយ ប៉ុន្តែពួកគេ បែរជាមិនសូវយកចិត្តទុកដាក់ មើលថែសុខភាព របស់ខ្លួនឯងទៅវិញ។ ដូច្នេះហើយ មុននឹងយើងម្នាក់ៗ ចង់ទទួលបានរាងកាយដែលមានសុខភាព ដ៏ល្អមួយ យើងត្រូវតែមានទម្លាប់ នៅក្នុងកាថែរក្សាសុខភាព ឱ្យបានល្អ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីទទួលបានរាងកាយ ដែលមាំមួន និងមានសុខភាពល្អ ក៏ដូចជារស់នៅ បានយូរអង្វែង ជាមួយមនុស្សដែលខ្លួនស្រលាញ់នោះ អ្នកទាំងអស់គ្នា ត្រូវតែមានទម្លាប់ ដែលបានរៀបរាប់ នៅខាងក្រោមនេះ ហើយក៏ត្រូវតែអនុវត្តន៍ ធ្វើវាឱ្យបាន ទៀងទាត់ផងដែរ ទើបធ្វើឱ្យការដែលមាន សុខភាពល្អរបស់អ្នក ទទួលបាននូវប្រសិទ្ធភាពខ្ពស់។
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
អាថ៌កំបាំងនៃទម្លាប់ទាំង៥យ៉ាងនេះ ដែលជួយធ្វើឱ្យរាងកាយ មនុស្សមានសុខភាពល្អ និងរស់នៅបានយូរ៖
១. ការពារខ្លួនអ្នក កុំបណ្តោយឱ្យខ្លួនឯងធ្លាក់ខ្លួនឈឺរាំរ៉ៃ

ការបណ្តោយឱ្យខ្លួនឯង ធ្លាក់ខ្លួនឈឺរាំរ៉ៃ វានឹងក្លាយទៅជា វិប្បដិសារីរបស់អ្នក អស់មួយជីវិត ព្រោះការធ្លាក់ខ្លួន ឈឺជំងឺរាំរ៉ៃ វាមិនត្រឹមតែធ្វើឱ្យអ្នក ខាតបង់នូវរឿងរ៉ាវ ជាច្រើននៅក្នុងជីវិតនោះទេ តែវានឹងធ្វើឱ្យអ្នក អាចនឹងបាត់បង់ជីវិតទៀតផង។ ដូច្នេះហើយ ដើម្បីចង់បានរាងកាយ មានសុខភាពល្អ និងរស់នៅបានយូរនោះ វាតម្រូវឱ្យយើង ទាំងអស់គ្នា មានការយកចិត្តទុកដាក់ ជាមួយសុខភាពឱ្យបានខ្លាំង បើទោះបីជាឈឺបន្តិចបន្តួចក៏ដោយ ក៏ត្រូវតែទៅមន្ទីរពេទ្យដែរ។
២. ពង្រឹងប្រព័ន្ធភាពសុំា

ដើម្បីពង្រឹង ប្រព័ន្ធភាពសុំា នៅក្នុងរាងកាយបាន លុះត្រាតែយើងម្នាក់ៗ មានការយកចិត្តទុកដាក់ ឱ្យបានខ្លាំងទៅលើការបរិភោគ ព្រោះប្រសិនបើយើងបរិភោគខុស វានឹងប៉ះពាល់ទៅដល់ពោះវៀន ដែលពោះវៀន ជាសរីរាង្គមួយ ដែលមាននៅក្នុង ប្រព័ន្ធរំលាយអាហារ។ ម្យ៉ាងវិញ ដោយសារតែពោះវៀន វាបានផ្សារភ្ជាប់ជាមួយ នឹងប្រព័ន្ធភាពសុំា ដែលវាអាចធ្វើឱ្យ រាងកាយរបស់យើង ទទួលបានសុខភាពដ៏ល្អមួយ ជាងនេះទៅទៀត អាហារដែលគួរតែ ទទួលទាន ដើម្បីធ្វើឱ្យមាន សុខភាពល្អនោះ គឺមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ជាដើម។
៣. បង្កើតទម្លាប់ដាំបន្លែដោយខ្លួនឯង

ការដាំបន្លែដោយខ្លួនឯង វាមិនត្រឹមតែធ្វើឱ្យយើង បានទទួលទានបន្លែធម្មជាតិ ដោយគ្មានជាតិគីមីនោះទេ វាក៏ធ្វើឱ្យយើង មានពេលធ្វើសកម្មភាព បានជាច្រើន ដែលវាអាចជំនួស ពីការហាត់ប្រាណ បានទៀតផង។ ដូច្នេះហើយ ទម្លាប់មួយនេះ វានឹងជួយធ្វើឱ្យអ្នក ទទួលបាននូវសុខភាពល្អ និងមានអាយុវែង ជាពិសេស វាពិតជាទម្លាប់ដ៏ល្អមួយ សម្រាប់អ្នកដែលមាន វ័យកណ្តាល។
៤. យកចិត្តទុកដាក់ក្នុងការទទួលទានភេសជ្ជៈដែលមានសុខភាពល្អ

ការទទួលទានភេសជ្ជៈសុខភាព វាក៏ជារឿងមួយ ដែលអាចធ្វើឱ្យមនុស្ស ទទួលបាននូវ សុខភាពដ៏ល្អមួយ ក៏ដូចជាជួយធ្វើឱ្យមនុស្ស ជៀសផុតពីការ មានជំងឺផ្សេងៗ បានទៀតផង។ ដូច្នេះហើយ ការយកចិត្តទុក និងបង្កើតទម្លាប់ឱ្យខ្លួនឯង ទទួលទានភេសជ្ជៈសុខភាព វាគឺជាអ្វី ដែលអាចធ្វើឱ្យ មនុស្សគ្រប់រូប ទទួលបានរាងកាយ សុខភាពល្អ និងរស់នៅបានយូរទៀតផង។
៥. ទម្លាប់បង្កើតភាពជិតស្និទ្ធជាមួយនឹងមនុស្សវិជ្ជមាន

ការបង្កើតភាពជិតស្និទ្ធ ជាមួយនឹងមនុស្ស ដែលមានភាពវិជ្ជមាន វាពិតជាបានជួយ ធ្វើឱ្យយើង ទទួលបានភាពវិជ្ជមាន ហើយការដែលយើង មានភាពវិជ្ជមាននៅក្នុងខ្លួន យើងក៏មិនអាចមានជំងឺផ្លូវចិត្ត ដែលធ្វើឱ្យយើង រស់នៅមិនមានភាពរីករាយ ផងដែរ។ លើសពីនេះ ដើម្បីទទួលបាន សុខភាពផ្លូវកាយល្អ វាក៏ត្រូវការពឹងផ្អែក ទៅលើសុខភាពផ្លូវចិត្តផងដែរ។ ដូច្នេះហើយ ប្រសិនបើសុខភាព ផ្លូវចិត្តមានបញ្ហា សុខភាពផ្លូវកាយ ក៏មានបញ្ហាដូចគ្នា អញ្ចឹងហើយ ការដែលបង្កើតភាពជិតស្និទ្ធ ជាមួយមនុស្សវិជ្ជមាន វាជាផ្នែកមួយ ដែលធ្វើឱ្យយើង ទទួលបានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត និងរស់នៅបានយូរអង្វែង ទៀតផង៕
ប្រភព៖ sanook