ដើម្បីទទួលបាននូវស្បែកស្រស់ស្អាតសម៉ដ្ឋរលោង មិនមែនជារឿងងាយស្រួលនោះទេ អ្នកខ្លះប្រើរបស់គីមីរាប់មិនអស់ក៏ស្ទើរតែមិនទទួលបានផលផង។ តែនៅថ្ងៃនេះយើងខ្ញុំនឹងលើកយកវិធីងាយៗមិនបាច់ត្រូវគេងភ័យថាប៉ះពាល់សុខភាព ហើយទទួលបាននូវប្រសិទ្ធភាពខ្ពស់គួរជាទីគាប់ចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីទាំងនោះរួមមាន៖
៧. ស្លៀកសម្លៀកបំពាក់ការពារឲ្យបានត្រឹមត្រូវមុនពេលចេញទៅខាងក្រៅម្ដងៗ

លោកអ្នកត្រូវចាំថា ផ្សែង ធូលី កាំរស្មី UV ដែលអាចធ្វើឲ្យស្បែកខ្មៅដុំៗមិនស្មើគ្នា និងជ្រីវជ្រួញមុនវ័យផងដែរ។
៦. ញ៉ាំអារហារដែលផ្តល់សារធាតុបំប៉នដល់រាងកាយ

គួរញ៉ាំអាហារដែលមានផ្ទុក វីតាមីន A,C និង E...រួមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមាននៅក្នុងបន្លែផ្លែឈើជាដើម។
៥. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់

ការផឹកទឹកបានគ្រប់គ្រាន់ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសម្រស់ប៉ុណ្ណោះទេ ហើយក៏ល្អសម្រាប់សុខភាពផងដែរ។
៤. ផ្តល់សំណើមដល់ស្បែកជាប្រចាំ

ដូច្នេះគួររកប្រភេទឡេដែលមានសារធាតុ Ceremide ទើបអាចជួយឲ្យស្បែកមានសំណើម ទន់រលោង ការពារជ្រួញ និងភ្លឺចេញពីខាងក្នុងតែម្តង។
៣. កុំប្រើសាប៊ូដុំដែលមានជាតិកាត់

សាប៊ូដុំដែលមានសារធាតុសម្លាប់មេរោគខ្លាំង ធ្វើឲ្យស្បែកបាត់បង់ប្រេងធម្មជាតិដែលស្ថិតនៅផ្ទៃខាងលើ។
២. កុំងូតទឹកក្តៅខ្លាំងពេក

ប្រសិនបើអ្នកឧស្សាហ៍ងូតជាប្រចាំ ឬងូតក្នុងកម្រិតក្តៅខ្លាំងពេក ប្រៀបបានដូចជាអ្នកកំពុងតែបំផ្លាញស្បែក ធ្វើឲ្យស្បែកកាន់តែស្ងួត និងជ្រីវជ្រួញ។
១. កុំងូតទឹកយូរពេក
សម្រាប់អ្នកដែលចូលចិត្ត ត្រាំក្នុងអាង (ពិសេសទឹកក្តៅ) អាចបណ្តាលឲ្យសរសៃឈាមនៅក្រោមស្បែកខ្វះអុកស៊ីហ្សែន ជាហេតុនាំឲ្យស្បែកមានសភាពមិនទន់ស្រស់ថ្លា៕