ថៃ៖ កាលពីថ្មីៗនេះ តារាសម្តែងលេងមាឌ Kootee Aramboy ដែលគ្រប់គ្នាស្គាល់ថាជា Pancake ក្នុងរឿង «ខ្មោចត្រឡោកបែក» ជាមួយនឹងកិច្ចសំភាសនិ៍មួយ នៅក្នុងសារព័ត៌មាន បានបង្ហើបដំណឹងគួរឲ្យអបអរសារទរ នៃគម្រោងរៀបមង្គលការរបស់លោក និងមិត្តស្រី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងកិច្ចសំភាសនិ៍នេះផងដែរ លោកបានលើកឡើងថា ប្រហែលជាមិនពន្យារពេលទៀតទេ ឥឡូវនេះលោកមិនបានរៀបចំអ្វីដែលនឹងត្រូវតែធ្វើរួចអស់ហើយ ដែលគម្រោងរៀបការនឹងប្រព្រឹត្តទៅថ្ងៃទី ២៦ ខែកក្កដាខាងមុននេះ ដោយសារតែវាជាថ្ងៃខួបគម្រង់ ៧ឆ្នាំនៃការស្រលាញ់គ្នាជាមួយមិត្តស្រីរបស់លោក។
ជាមួយគ្នានេះដែលតារាកំប្លែងវ័យ ៤០ឆ្នាំរូបនេះ បានបន្ថែមថា លោករូបបានរៀបការតែម្តង ក្នុងមួយឆាកជីវិត ហេតុដូច្នេះ លោកចង់អញ្ចើញមនុស្សជាច្រើនចូលរួមក្នុងកម្មវិធីមង្គលការរបស់លោក បើសិនមិនមានករណីនៃការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩។ ចំណែកឯទីតាំង កម្មវិធីក៏បានបញ្ជាក់ថា នឹងប្រារព្ធនៅក្លឹបកងទ័ព នៅវិបុលឌីវ៉ាដផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖




