កម្សាន្ត៖ ប្រិយមិត្តដែលធ្លាប់តាមដានវិស័យ KPOP តាំងពីជំនាន់ ២០១០ ប្រាកដជាស្គាល់ក្រុមចម្រៀងនារី T-ARA ដ៏ល្បីល្បាញហើយ ដោយមកទល់ពេលនេះ ទោះមានរឿងអាស្រូវយ៉ាងណាក៏ T-ARA នៅតែចូលមកអង្រួនបេះដូងអ្នកគាំទ្រមិនផ្លាស់ប្ដូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះ Hyomin ជាសមាជិកម្នាក់របស់ T-ARA បានប្រកាសថា នាងជិតនឹងក្លាយជាកូនក្រមុំហើយ ដោយបានបញ្ចេញរូបថត Pre-Wedding ជាមួយអនាគតស្វាមីរបស់នាង ជាការជូនដំណឹងទៅដល់អ្នកគាំទ្រ។

ពិធីរៀបការនេះនឹងរៀបចំឡើងខ្ទង់ខែមេសា ខាងមុខនេះដែលគូដណ្ដឹងរបស់នាងពុំមែនជាតារានោះឡើយ ដោយក្នុងនោះនាងបានបង្ហោះរូបភាពនាងថតក្នុងឈុតកូនក្រមុំខុសគ្នាចំនួនបីសន្លឹក និងរូបជាមួយអនាគតគូដណ្ដឹងដែលនាងបានបិទមុខគេចំនួនបីសន្លឹក។

បន្ទាប់ពីបានឃើញនាងប្រកាសបែបនេះ អ្នកគាំទ្រមានការសប្បាយចិត្តជាខ្លាំង និងបានអបអរនាង ដែលជិតនឹងក្លាយជាកូនក្រមុំ៕








ប្រភព៖ koreaboo