កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber បានទាក់ទាញការចាប់អារម្មណ៍ ដោយមានរូបភាពស្និទ្ធស្នាល ជាមួយបងប្អូនរបស់ខ្លួន ខណៈក្រុមគ្រួសារ បានជួបជុំគ្នាវិញ កាលពីចុងសប្តាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើ Instagram កាលពីថ្ងៃទី ១៥ ខែមីនា ឪពុករបស់ លោក Justin គឺលោក Jeremy Bieber បានចែករំលែករូបថតកូនៗរបស់ខ្លួន ជាមួយនឹងចំណងជើងថា «ក្រុមរបស់ខ្ញុំ»។ នៅក្នុងរូបថតនោះ តារាចម្រៀងវ័យ ៣១ឆ្នាំរូបនេះ អង្គុយនៅកណ្តាល ឱបបងប្អូនពីរនាក់របស់លោក គឺ Jazmyn អាយុ ១៦ឆ្នាំ (ឆ្វេង) និង Jaxon អាយុ ១៥ឆ្នាំ (ស្តាំ)។ ប្អូនស្រីពៅ Bay Bieber អាយុ ៦ ឆ្នាំអង្គុយលើបងស្រីរបស់នាង Allie Bieber អាយុ ១៧ ឆ្នាំ។ បងប្អូនទាំងប្រាំនាក់នេះ បានបង្ហាញស្នាមញញឹម ហើយឱបគ្នាយ៉ាងណែន ពោរពេញដោយក្ដីសុខ។

ឪពុករបស់ Justin ក៏បានបង្ហោះរូបថតឯកជន ជាមួយកូនប្រុសដ៏ល្បីរបស់ខ្លួន ជាមួយនឹងចំណងជើងថា «កូនដំបូងរបស់ខ្ញុំ» ។ កាលពីមុននេះ នៅថ្ងៃទី ១ ខែមីនា លោក Jeremy បានជូនពរ Justin រីករាយថ្ងៃកំណើតជាមួយរូបថត កាលពីនៅក្មេង ទៀតផង។

Jeremy Bieber មានកូនបង្កើតចំនួន បួននាក់ ស្រីបីនាក់។ Justin គឺជាកូនប្រុសរបស់ Jeremy ជាមួយ Pattie Mallette ។ បន្ទាប់មក លោកបានរៀបការជាមួយ Erin Wagner ដោយមានកូនពីរនាក់គឺ Jazmyn និង Jaxon មុនពេលលែងលះ។ នៅឆ្នាំ ២០១៨ ឪពុករបស់ Justin បានរៀបការជាមួយ Chelsey Bieber ហើយបានផ្តល់កំណើតឱ្យកូនស្រីពៅរបស់ខ្លួន ឈ្មោះ Bay ។ រូបលោក បានយកកូនស្រីរបស់ប្រពន្ធបច្ចុប្បន្នឈ្មោះ Allie មកចិញ្ចឹមជាកូនរបស់ខ្លួន ដោយប្តូរនាមត្រកូលទៅ Allie Bieber៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







