កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានាមួយរយៈចុងក្រោយនេះ នៅកូរ៉េខាងត្បូង មានព័ត៌មានក្ដៅគគុកទាក់ទងនឹងទំនាក់ទំនងស្នេហារវាងតារាសម្ដែង Kim Soo Hyun និង អតីតតារាសម្ដែង Kim Sae Ron ដែលទើបតែទទួលមរណភាពនាពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះក្រុមគ្រួសាររបស់ Sae Ron បានចោទ Kim Soo Hyun ថាបានទាក់ទងស្នេហាជាមួយនាងតាំងពីអាយុ១៥ឆ្នាំ ដែលភ្នាក់ងាររបស់ Kim Soo hyun គឺ Gold Medalist បានចេញមកបដិសេធតែក្រោយពីក្រុមគ្រួសារនាងបានបញ្ចេញរូបភាពស្និទ្ធស្នាលរវាងអ្នកទាំងពីររួចមក ខាង Kim Soo Hyun ក៏បានចេញមកទទួលស្គាល់ការពិតថា Kim Soo Hyun បានទាក់ទង Kim Sae Ron មែនតែទាក់ទងពេលនាងពេញវ័យហើយ។

យ៉ាងណាមិញ គ្រួសាររបស់ Sae Ron នៅតែមិនអស់ចិត្ត ខណៈដែលវាសនារបស់តារាប្រុស Kim Soo Hyun ហាក់ធ្លាក់ដុនដាបខ្លាំងណាស់ដោយរូបគេត្រូវដកចេញពីម៉ាកយីហោដែលគេផ្សព្វផ្សាយជាហូរហែ។ រឿងរ៉ាវនេះក៏ត្រូវបានជីកកកាយឡើយវិញជ្រៅទៅៗ ដោយថ្មីៗនេះ ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានទម្លាយឡើងថា មុនពេល Kim Sae Ron ទទួលមរំភាព នាងបានទទួលសំបុត្រព្រមានពីខាងភ្នាក់ងាររបស់ Kim Soo Hyun ។

កាលណោះ រឿង Queen of Tears ដែល Kim Soo Hyun សម្ដែងជាមួយ Kim Ji Won បាននឹងកំពុងចាក់បញ្ចាំង ហើយសុខៗ Sae Ron បានបង្ហោះរូបថតស្និទ្ធស្នាលរវាងនាងនិង Soo Hyun ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង តែបន្តិចក្រោយមក នាងក៏បានលុបវិញ។ កាលណោះ មានអ្នកគាំទ្រចូលមកបញ្ចេញមតិរិះគន់នាងយ៉ាងចាស់ដៃ ប៉ុន្តែមូលហេតុពិតនោះគឺខាង Gold Medalist ដែលជាភ្នាក់ងាររបស់ Sae Ron មិនអនុញ្ញាតឲ្យនាងទាក់ទង Kim Soo Hyun ឬតារាផ្សេងក្នុងផលិតកម្មនេះទេដូច្នេះទើប Sae Ron បង្ហោះរូបនេះដើម្បីទាមទារឲ្យ Gold Medalist ចេញមកដោះស្រាយជាមួយនាង។ ខាងភ្នាក់ងារ Kim Soo Hyun បានទាក់ទងមកនាង និងទាមទារឲ្យនាងលុបរូបនោះចេញហើយពួកគេបានដោះស្រាយគ្នា។ ប៉ុន្តែនាថ្ងៃបន្ទាប់មក Kim Sae Ron បានទទួលសារព្រមានពីខាងភ្នាក់ងារ Kim Soo Hyun ថាបើសិនជានាងបង្ហោះរូបភាពបែបនេះទៀត ឬទាក់ទងនរណាម្នាក់ពីភ្នាក់ងារនេះ ឬធ្វើឲ្យរឿង Queen of Tears ខាតបង់ដោយប្រការណាមួយ គឺ Sae Ron ត្រូវចេញសងប្រាក់ខូចខាតទាំងអស់៕

ប្រភព៖ allkpop