តាមធម្មតាអាកាសធាតុក្តៅបែបនេះ ថែមទាំងមានមេរោគទំនៅស្ទើតែគ្រប់ទីកន្លែង ធ្វើឱ្យសុខភាពមនុស្សភាគច្រើនតែងជួបបញ្ហារាគរូស ប្រសិនបើបរិភោគអាហារមិនស្អាត ឬចម្អិនមិនបានឆ្អិនល្អជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអស់បារម្ភ! ប្រសិនបើអ្នកស្គាល់កំពូលផ្លែឈើទាំងប៉ុន្មានមុខនេះ ធានាថាអាចដោះស្រាយរាគរួសបានយ៉ាងមានប្រសិទ្ធភាព៖
១) ផ្លែត្របែក៖ ជាផ្លែឈើម្យ៉ាងដែលអាចនាំយកមកព្យាបាលអាការៈរាគបានយ៉ាងល្អទាំងផ្លែ និងស្លឹក។ ងាយៗដោយគ្រាន់តែបរិភោគផ្លែស្រស់១ផ្លែ ឬយកស្លឹកចាស់ៗប្រមាណពី ១០ទៅ១៥សន្លឹកទៅហាលឱ្យក្រៀម ហើយកទៅឆុងជាមួយទឹកក្តៅបរិភោគ នោះនឹងជួយបំបាត់ការរាគរួសបានយ៉ាងមានប្រសិទ្ធភាព។
២) ផ្លែមង្ឃុត៖ ប្រើសំបកមង្ឃុតប្រមាណ ១ទៅ២ផ្លែ នាំយកមកអាំងភ្លើងឱ្យក្រៀម ហើយនាំមកផ្សំជាមួយទឹកដាំពុះប្រមាណ១០០មីលិលីត្រ ហើយទទួលទានរាល់២ម៉ោងម្តង នោះនឹងជួយបន្ថយអាការៈរាគរបស់អ្នកបានយ៉ាងងាយ។
៣) ផ្លែចេកណាំវ៉ា៖ សារធាតុនៅក្នុងផ្លែចេកណាំវ៉ាអាចកាត់បន្ថយអាការៈរាគបាន ដោយគ្រាន់តែបរិភោគផ្លែចេកណាំវ៉ាស្រស់ (អាចជ្រើសរើសយកផ្លែចេកស្រគាល) នោះអ្នកនឹងឃើញប្រសិទ្ធភាពរបស់វាជាក់ជាមិនខាន។
៤) ទឹកដូង៖ តាំងពីបុរាណមកទឹកដូងត្រូវបានប្រជាជនយើងពេញនិយមនៅក្នុងការប្រើប្រាស់នៅពេលមានជំងឺរាគម្តងៗ ព្រោះជឿថាទឹកដូងអាចបំពេញជាតិទឹកដល់រាងកាយ មិនតែប៉ុណ្ណោះក៏អាចជួយបំពេញសារធាតុរ៉ែដែលបាត់បង់ និងជួយឱ្យរាងកាយងាយស្រូបយកសារជាតិរ៉ែបានយ៉ាងល្អផងដែរ។
៥) ខ្ជាយ៖ ខ្ជាយក៏ជាឱសថបុរាណម្យ៉ាងដែលពូកែសក្តិសិទ្ធិនៅក្នុងការព្យាបាលអាការៈរាគផងដែរ ដោយគ្រាន់តែយកខ្ជាយស្រស់ ១ទៅ២មើម មកដាំជាមួយទឹកឱ្យពុះ ហើយទទួលទាន១ទៅ២ស្លាបព្រាកាហ្វេ រៀងរាល់ពេលមានអាការៈរាគជាការស្រេច។
ក្រៅពីផ្លែឈើ និងរបស់ទាំងអស់ខាងលើនេះ លោកអ្នកក៏អាចប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យបានផងដែរប្រសិនបើមានអាការៈរាគក្នុងករណីធ្ងន់ធ្ងរ៕