ការស្រលាញ់មានច្រើនទម្រង់ ក្នុងនោះមានការស្រលាញ់មួយដែលពិសេស និងសំខាន់ជាងគេ គឺ "ការស្រលាញ់ចំពោះខ្លួនឯង"។ ទោះបីការស្រលាញ់មួយនេះមានលក្ខណៈសំខាន់បែបនេះក៏នៅតែមានមនុស្សជាច្រើនបានបោះបង់ខ្លួនឯងចោល ឬ បណ្តោយឲ្យខ្លួនឯងខ្វះនូវការស្រលាញ់ចំពោះខ្លួនឯង ដោយសារសកម្មភាពទាំង ១២ ខាងក្រោមនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសកម្មភាពទី១. ឆាប់ខឹង អន់ចិត្ត

អ្នកអាចនឹងឆាប់អន់ចិត្ត តិចខឹងៗ មិនខានពីព្រោះតែអ្នកមានអារម្មណ៍មួម៉ៅ និងខ្លួនឯង។
សកម្មភាពទី២. មិនទុកចិត្តលើខ្លួនឯង

បាត់បង់ការជឿជាក់លើខ្លួនឯង យល់ខ្លួនមិនគួរទៅធ្វើរឿងនោះទេ ឬតែងតែគិតច្រើនហូរហែនោះតែបញ្ហាដាក់ខ្លួន។
សកម្មភាពទី៣. មិនគោរពសន្យានឹងខ្លួនឯង

សន្យានិងខ្លួនឯងថា និងធ្វើរឿងមួយតែមិនបានទៅធ្វើ រួចក៏សម្រេចចិត្តថាមិនបាច់ធ្វើក៏បានដែរ នោះជាសញ្ញាបង្ហាញថាអ្នកបានតែនិយាយ ហើយធ្វើមិនកើត។
សកម្មភាពទី៤. ឥរិយាបថមិនល្អក្នុងការ ដេក ដើរ ឈរ អង្គុយ នាំឲ្យមានបញ្ហាឆ្អឹងខ្នងនៅថ្ងៃអនាគត

សូម្បីឥរិយាបថខ្លួនឯងក៏គ្មានរបៀបបែបនេះ សួរថាអ្នកជាមនុស្សបែបណាទៅ? អ្នកពិតជាមិនគម្បីជាមួយឪពុកម្តាយដែលបានខិតខំថ្នាក់ថ្នមអ្នកតាំងពីតូចមកនោះទេ។
សកម្មភាពទី៥. មើលទូរសព្ទ័ ឬ ទូរទស្សន៍ច្រើន នាំឲ្យខ្សោយភ្នែក

ទុកពេលទំនេរមក ធ្វើរឿងនាំទុក្ខដាក់ខ្លួន បែបនេះសមហើយមែន? អ្នកជាមនុស្សបែបណាដែលយកពេលមកបំផ្លាញខ្លួនឯងបែបនេះ? ឈប់ទៅ! ទុកពេលនោះមកអភិវឌ្ឍន៍ចំណុចខ្វះខាតរបស់អ្នកវិញប្រសើរជាង។
សកម្មភាពទី៦. ខ្ជិលអានសៀវភៅ

សៀវភៅវាជាប្រភពនៃចំណេះដឹង ដ៏សំបូរបែប យកពេលមកអានសៀវភៅ ជារឿងល្អបំផុតកុំខ្ជិលអី។
សកម្មភាពទី៧. ចូលដំណេកយប់ជ្រៅជ្រុល

ការគេងយប់ជ្រៅវាបណ្តាលឲ្យអ្នកជួបរឿងជាច្រើន ចំពោះសុខភាព ការមិនស្រលាញ់ខ្លួនរបស់អ្នក វាប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។
សកម្មភាពទី៨. ចូលចិត្តមើលព័ត៌មានមិនល្អ

ព័ត៌មានជាប្រភពនៃការយល់ដឹង តែបើអ្នកបណ្តោយខ្លួនទៅមើលតែព័ត៌មានមិនល្អ នោះអ្នកក៏កើតមានតែអារម្មណ៍ មិនល្អ ភ័យខ្លាច មិនខាន។
សកម្មភាពទី៩. ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយច្រណែនគេ

ពេលដែលអ្នកមានអារម្មណ៍បែបនេះ អ្នកពិតជាពិបាកក្នុងខ្លួន មិនយល់ខ្លួនឯង គួរធ្វើរឿងអីបន្តនោះទេ ។ ដូចនេះសូមកុំទុកខ្លួនឯងមានភាពច្រណែន និងគេធ្វើអី ចូរចាប់ផ្តើមបន្ធូរអារម្មណ៍ឲ្យបានច្រើន។
សកម្មភាពទី១០. ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើន

មនុស្សបាត់បង់ការស្រលាញ់ចំពោះខ្លួនឯងភាគច្រើនបាន ប្រើអារម្មណ៍ រវើរវាយច្រើន គិតពីនេះ គិតទីនោះ ហើយក៏សំយោគថាអ្នកនេះខុស អ្នកនេះត្រូវ ទាំងដែររឿងទំាងនោះមិនចាំបាច់ និងគិតទាល់តែសោះ។
សកម្មភាពទី១១. ធ្វើការតាមអារម្មណ៍មិនគោរពផែនការ

ពួកគេយកអារម្មណ៍ឲ្យនាំមុន សម្រាប់ការបំពេញការងារ ដែលទាំងនេះហើយ ធ្វើឲ្យការងាររបស់គេខុសគោលដៅ ឬ មិនមានលទ្ធផលល្អ។
សកម្មភាពទី១២. ខ្ជិលរៀន ខ្ជិលអភិវឌ្ឍខ្លួន

បើសិនជារៀនក៏ខ្ជិល ហើយ អភិវឌ្ឍខ្លួនឯងឲ្យមានភាពល្អប្រសើរជាងនេះ ក៏ខ្ជិលដែលនោះ មិនបាច់ឆ្ងល់ទេថា៖
" មិនខ្ញុំមិនអាចជោគជ័យដូចគេនោះ?"។
សរុមមក ការផ្តល់ការស្រលាញ់ និងមើលថែខ្លួនឯងពិតជារឿងសំខាន់ខ្លាំងណាស់ ។ដូចនេះសូមរៀនស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ ថែរក្សាខ្លួនឯងឲ្យបានល្អ កុំរំពឹងសេចក្ដីសុខដែលផ្តល់ដោយអ្នកដទៃ ត្រូវចេះរីករាយជាមួយអ្វីដែលខ្លួនឯងមាន ហើយព្យាយាមអភិវឌ្ឍខ្លួនឯងជានិច្ច។ ពីព្រោះថាបើយើងមិនស្រលាញ់ខ្លួនឯង បណ្តែតបណ្តោយឲ្យខ្លួនមិនស្អាត ឬ មិនមានសណ្តាប់ធ្នាប់នោះអ្នកនិងយល់ថាមិនដឹងរស់នៅដើម្បីអ្វីជាមិនខានឡើយ៕