អ្នកគេងបានប៉ុន្មានម៉ោង? ដំណេក​ច្រើន​ម៉ោង​ពេក និង​តិច​ម៉ោង​ពេក សុទ្ធតែ​​ពាក់ព័ន្ធ​​នឹង​​​ហានិភ័យ​​នៃ​បេះដូង​​ធ្វើ​ទុក្ខ

//s9.kh1.co/dd/ddf16de3e2436382a1b275e02a20bfd74e8fea31.jpg
យល់ដឹង

 ០៥-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ការ​ទទួលទានដំណេក​ត្រូវ​ម៉ោង​ពេល អាចជួយ​ឲ្យ​អ្នក​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​​នៃ​បេះដូង មិនថាតែ​អ្នកមាន​ទំនោរ​នៃ​ហ្សេ​ន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​នោះទេ

ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ការ​ទទួលទានដំណេក​ត្រូវ​ម៉ោង​ពេល អាចជួយ​ឲ្យ​អ្នក​កាត់បន្ថយ​បាន​នូវ​ហានិភ័យ​​នៃ​បេះដូង មិនថាតែ​អ្នកមាន​ទំនោរ​នៃ​ហ្សេ​ន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកសិក្សា​ស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សេចក្តីរាយការណ៍​ធ្វើឡើង​ដោយផ្ទាល់​ពី​ទម្លាប់​នៃ​ការ​ទទួលទានដំណេករ​បស់​អ្នកចូលរួម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​និង​កំណត់ត្រា​ផ្នែក​វេជ្ជសាស្ត្រ​ ព្រមទាំង​ការផ្តោត​ទៅលើ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ហ្សេ​ន​ដើម្បី​កំណត់ថា​តើ​មនុស្ស​ទាំងនោះ​ មាន​ហ្សេ​ន​ដែល​ធ្វើ​ឲ្យ​ដំណេក​របស់​ពួកគេ​តិច​ម៉ោង​យ៉ាងដូចម្តេច​នោះទេ។

ជាការ​វិភាគ​គេ​បាន​ប្រើប្រាស់​វិធី​មួយ​ហៅថា Mendelian randomization ដែល​ពាក់ព័ន្ធ​ទៅនឹង​ការប្រែប្រួល​នៃ​ហ្សេ​ន​ដើម្បី​មើលឃើញថា តើ​កត្តា​មួយចំនួន​ពិត​ជារួម​ផ្សំគ្នា​ជាមួយនឹង​ហានិភ័យយ៉ាងខ្ពស់​ ឬ​ទាប​នៃ​ជំងឺ​បេះដូង​នោះដែរ​ឬទេ​។ ខណៈដែល​វិធី​នេះ​ផ្តល់នូវ​លទ្ធផល​បង្ហាញ​ពី​ភាព​ទាក់ទិន​វិញ​នោះ គឺ​មិនមាន​កត្តា​រួមផ្សំ​ឯណា​ផ្សេងទៀត​ដែល​នាំ​ឲ្យ​មានការ​ទាក់ទាម​ដោយផ្ទាល់​នោះឡើយ៕

Sai Sao
សៃ សៅ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T