ថៃ៖ តារាសម្តែង Patcharapa Chaichua ដែលមានឈ្មោះហៅក្រៅថា Aum Patcharapaគឺជាតារាថៃមួយរូបដែលមានភាពល្បីល្បាញខ្លាំង និងកេរ្តិ៍ឈ្មោះល្បីរន្ទឺ នៅក្នុងប្រទេសថៃ ដោយបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មកទល់ពេលសព្វ កេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែរក្សាភាពគង់វង្សដដែល ទោះបីជាមានវ័យរាងក្រាស់បន្តិចមែន ទាំងសមត្ថភាពនៃការសម្តែង ហើយជាពិសេសនោះគឺសម្រស់វិញនៅតែខ្ងង់ដដែល។
ដោយឡែក ក្នុងពេលនេះ Patcharapa Chaichua មានវ័យដល់ទៅ៤២ឆ្នាំទៅហើយ ប៉ុន្តែមើលសម្រស់វិញគឺពិតជាចង់នឹងភ្នែកថានាងមានអាយុច្រើនបែបនេះសោះ បើមើលទៅស្បែកសខ្ចី មានភាពម៉ត់រលោងស្រិល សាច់មុខវិញតឹងណែន គ្មានស្នាមជ្រីវជ្រួញ ក្រៅពីនេះទៀតរូបរាងកញ្ញាវិញ គឺនៅតែតូចច្រឡឺង ល្វត់ល្វន់ មិនចាញពេលវេលាកាលពី២១ឆ្នាំមុននោះឡើយ។
អ្នកគាំទ្រជាច្រើនក៏នៅតែឆ្ងល់ហេតុអ្វីបានជាតារាស្រីរូបនេះ នៅតែរក្សាភាពក្មេងជាងវ័យ និងភាពស្រស់ស្អាតបានយូរអង្វែងបានដូច្នេះ ខណៈពេលវ័យនាង គឺរាងក្រែលណាស់ទៅហើយនោះ៕
សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖