ដល់ថ្នាក់នេះ មិនដឹងគួរអាណិតអ្នកណាទេ បើក្រោយសឹក ឌួង ឆាយ ពោលពាក្យបែបនេះ

//s9.kh1.co/c2/c2d2d6781c366aa6dc9a8481eba9c283176207d3.jpg
សង្គម

 ២០-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ក្រោយហាលខ្យល់ ឆ្លងព្យុះភ្លៀងរួចមក មិនដឹងថា គួរឲ្យអាណិតអ្នកណា ជាងគេទេ ក្រោយសឹក ឌួង ឆាយ ពោលពាក្យនឹកកូន ជាខ្លាំង

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងនាមជា​ឪពុក ទោះមិនបានបង្កើតកូនដោយផ្ទាល់មែន តែទំហំស្រលាញ់ អាណិតកូន មិនខុសគ្នាពីអ្នកម្តាយ ប៉ុន្មានទេ លើសពីនេះទៅទៀត បុរសជាឪពុក ពី៧០ ទៅ៨០ ភាគរយហើយ ដែលស្រលាញ់កូនៗខ្លាំង ទោះហត់នឿយយ៉ាងណា ពេលឃើញកូនហើយ រសាយអស់ភាពនឿយហត់ មិនតែប៉ុណ្ណោះ ក៏ជាកម្លាំងចិត្តមួយចំណែកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា​ ក្រោយឃើញ សំណេររូបលោកហើយ មហាជនហាក់សម្តែង ការអាណិតជា​ ពន់ពេក ខណៈនេះ មហាជន គ្រាន់តែសង្ឃឹមថា បំណងរបស់លោក អាចសម្រេចទៅចុះ។ គួរបន្ថែមទៀតថា រូបលោក បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖

ពុកសុំទោសណាកូនៗដែលពុកគ្មានសម្ថភាពមើលថែគ្រួសារឲ្យបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង ២ ខែនេះមិនបានជួប និងគ្មានសមត្ថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសុំអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។ អាណិតជាងគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើបជាង ១ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្យុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែឮដល់ អនិច្ចាខ្លួនឯង#សុំទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់៕

ឌួង ឆាយ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
រូបភាព ក្រោយបែកបាក់ថ្មីៗ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T