អឺរ៉ុប៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករ Rodri បានសារភាពថា នាសប្តាហ៍ចុងក្រោយនេះកីឡាករក្នុងក្រុមសុទ្ធតែមានការភ័យខ្លាច ជុំវិញហេតុផលដែលពួកគេមិនអាចបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិក្នុងយុទ្ធនាការដណ្តើមពាន Euro ២០២០ បាន បន្ទាប់ពីពិនិត្យរកឃើញកីឡាករមួយចំនួនវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ខ្សែបម្រើ Sergio Busquets និងខ្សែការពារ Diego Llorente ទាំងពីរនាក់ គឺបានពិនិត្យរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ ហើយពួកគេត្រូវបង្ខំចិត្តឱ្យនៅដាច់ដោយឡែកពីគ្នាសិន, ទោះបីជាកីឡាករ Llorente អាចមកចូលរួមជាមួយក្រុមវិញបានយ៉ាងឆាប់រហ័សក៏ដោយ បន្ទាប់ពីពិនិត្យម្តងទៀតរកឃើញអវិជ្ជមាន។
ថ្លែងប្រាប់គេហទំព័រ The Guardian ខ្សែបម្រើរបស់ក្រុម Manchester City បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Goal