ថៃ៖ Yoshi Rinrada ត្រូវបានគេដឹងថាជាតារាភេទទី៣ ដែលទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីជាប់ឈ្មោះជាបវរកញ្ញា Miss Tiffany Universe កាលពីឆ្នាំ ២០១៧។ បន្ទាប់ពីក្លាយជាម្ចាស់មកុដភា្លម តារាស្រីរូបនេះកាន់តែមានភាពមមាញឹមជាមួយការងារ ហើយមានមហាជនស្គាល់នាងកាន់តែច្រើនឡើង រហូតមានហ្វេននៅក្រៅប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ក្រៅពីមានឈ្មោះល្បីល្បាញលើសង្គមសិល្បៈ គេចាប់អារម្មណ៍ឃើញរូបសម្រស់នាង មានភាពស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេលដែលនាង តុបតែងខ្លួនម្ដងៗពិតជាមានភាពទាក់ទាញ គួរជាទីចាប់អារម្មណ៍តែម្ដង។ ម្យ៉ាងវិញទៀត រូបរាងរបស់នាងស្លីម ពេលស្លៀកឈុតបែបណាក៏សាកសមផងដែរ។
ជាក់ស្ដែង មុននេះ Yoshi Rinrada បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកអមជាមួយការតុបតែងខ្លួនជាមួយស្ទាយ៍ថ្មីប្លែកខុសពីសព្វមួយដង។ ជាាពិសេស ការផាត់មុខរបស់នាង បានយករបស់មានពណ៌ទឹកប្រាក់មកបិទជិតភ្នែក មើលទៅទាក់ទាញ ស៊ិចស៊ីខ្លាំង។ មិនតែប៉ុណ្ណោះ ម៉ូតសក់ក៏ច្នៃធ្វើឡើងមានមួយគ្មានពីរ ដែលមិនធ្លាប់ឃើញពីមុនមកផងដែរ។ ក្នុងនោះដែរ រូបភាពទាំងនេះបានឆក់យកបេះដូងហ្វេនៗ អត់ទ្រាំសរសើរនាងមិនបានគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖