អាហារ៖ ផ្លែផាសិន គឺជាផ្លែឈើម្យ៉ាងដែលមានរសជាតិជូរអែម ដោយសារតែវាមានរសជាតិបែបនេះ គេបានយកវាទៅធ្វើជាភេសជ្ជៈផ្សេងៗ។ ជាពិសេសមនុស្សភាគច្រើនចូលចិត្ត ផ្លែផាសិន នេះណាស់ ប៉ុន្ដែមិនសូវមានអ្នកណាយកវាមកធ្វើជាបង្អែមនោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចនេះសូមណែឲ្យអ្នកដែលចូលចិត្តផ្លែផាសិន សាកយកវាមកធ្វើការ៉េមតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
១. ផ្លែផាសិនទុំ ១០ផ្លែ
២. ទឹកដោះគោស្រស់ កន្លះកែវ
៣. ទឹកដោះគោគ្រីម ១កែវកន្លះ
៤. ស្ករស ៣ភាគ៤កែវ (លីលកតាមចំណូលចិត្ត)
៥. ពង ៦គ្រាប់
របៀបធ្វើ៖
១. ចាក់ទឹកដោះគោស្រស់ ទឹកដោះគោគ្រីមនិងស្ករសចូលក្នុងឆ្នាំងមួយ កូរវាចូលគ្នាឲ្យរលាយស្ករ បន្ទាប់មកយកវាទៅស្ងោរ កូរវាជាបណ្ដើរៗរហូតដល់វាជិតពុះ បិទភ្លើងឡើងឆ្នាំងចេញ ទុកមួយឡែកសិន។
២. យកពងគោះដាក់ក្នុងចានធំមួយ (យកតែពងក្រហម) បន្ទាប់មកចាក់ទឹកដោះគោដែលទុកក្នុងឆ្នាំងនោះប្រហែលកន្លះកូនចានចូល វាយវាចូលគ្នារហូតដល់ម៉ត់សព្វសាច់ល្អ ហើយយកទៅចាក់ចូលក្នុងទឹកដោះគោដែលនៅសល់ រួចយកទៅកូរ ដោយបើកភ្លើងតិចៗ កូរវាបណ្ដើរប្រហែល១០នាទី(រៀងខាប់ល្មម)។
៣. យកល្បាយដែលកូរហើយនោះទៅដាក់ឲ្យត្រជាក់ក្នុងទូរទឹកកកសិន ងាកមកយកផ្លែផាសិនកោសយកសាច់ខាងក្នុងរបស់វាដាក់ក្នុងឆ្នាំងមួយឲ្យស្អាត រួចយកទៅចម្អិនដោយដាក់ភ្លើងតិចៗប្រហែល១ទៅ២នាទី។
៤. យកផាសិនដែលឆ្អិនហើយនោះទៅលាយជាមួយល្បាយដែលដាក់ក្នុងទូរទឹកកកនោះ រួចយកវាទៅដាក់ឲ្យកក់ប្រហែល៨ម៉ោងឬមួយយប់ ហើយពេលព្រឹកឡើងយកវាទៅដាក់ក្នុងទូរត្រជាក់ធម្មតា ដើម្បីអាចទទួលទានបាន៕