ត្រឹមតែ៣នាទី អាចចម្អិននំម្សៅទឹកដោះគោបានយ៉ាងឆ្ងាញ់ តាមវិធីងាយទាំងនេះ

//s9.kh1.co/e2/e21b843d1463150be8a048f8113262332a4000c5.png
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២៣ ១១ព្រឹក · ២ ឆ្នាំមុន

នំម្សៅទឹកដោះគោ ផ្សំឡើងពី ម្សៅដំណើបនិងទឹកដោះគោស្រស់ វិធីចម្អិនងាយស្រួល ដោយគ្រាន់តែប្រើរយៈពេល៣នាទីប៉ុណ្ណោះអ្នកអាចទទួលបាននំម្សៅទឹកដោះគោញុំាយ៉ាងឆ្ងាញ់។

អាហារ៖ នំម្សៅទឹកដោះគោ គឺជាបង្អែមថ្មីមួយដែលមានរសជាតិ ទឹកដោះគោស្រស់ ត្រូវសម្រាប់អ្នកចូលចិត្តទឹកដោះគោ និង រសជាតិផ្អែម។ នំនេះ ផ្សំឡើងពីទឹកដោះគោស្រស់ និងម្សៅដំណើប ដែលធ្វើឲ្យនំមានលក្ខណៈទន់ៗ ជាពិសេសពេលខាំសាច់នំស្អិតរមួតផ្ដល់នូវក្លិននិងរសជាតិឈ្ងុយឆ្ងាញ់។ ចំណែកឯរបៀបចម្អិនកាន់តែពិសេស ចម្អិនតាមវិធីខាងក្រោមត្រឹមតែរយៈពេល៣នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នំម្សៅទឹកដោះគោ
នំម្សៅទឹកដោះគោ

គ្រឿងផ្សំ៖

១. ទឹកដោះគោស្រស់ ២០០មីលីលីត្រ 

២. ម្សៅដំណើប ២ស្លាបព្រាបាយ

៣. ម្សៅពោត ៤០ក្រាម

៤.​ ស្ករស ៣ស្លាបព្រាបាយ

៥. អំបិល បន្តិច 

នំម្សៅទឹកដោះគោ
នំម្សៅទឹកដោះគោ

របៀបចម្អិន៖

១. យកខ្ទះស្ងួតល្អមួយមកដាក់ ស្ករស អំបិល ម្សៅដំណើប ម្សៅពោត ទៅក្នុងខ្ទះ បន្ទាប់មកចាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នាឲ្យរលាយចូលគ្នាល្អ។ 

២. បន្ទាប់មកបើកភ្លើងចម្អិនតិចៗ ហើយកូរល្បាយនោះជារង្វង់ទៅមកៗកុំឲ្យដាច់ ប្រើរយៈពេលប្រហែល១ទៅ២នាទី​ យើងនឹងឃើញថាល្បាយទាំងនោះ ចាប់ផ្ដើមស្អិតក្លាយជានំ។ 

៣. នៅពេលម្សៅនំស្អិតល្អហើយ បិទភ្លើង ដួសនំចេញ ទុកឲ្យវារាងត្រជាក់បន្តិច បន្ទាប់មកកាត់វាតាមដែលអ្នកចង់បាន បើសិនជាអ្នកមានម្សៅសូកូឡា អាចរោយវាពីលើនំ ដើម្បីបន្ថែមរសជាតិ នំម្សៅទឹកដោះគោ ឲ្យកាន់តែឆ្ងាញ់៕ 

ប្រភព៖​ 집밥요리 Home Cooking

នំម្សៅទឹកដោះគោ
នំម្សៅទឹកដោះគោ
នំម្សៅទឹកដោះគោ
នំម្សៅទឹកដោះគោ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T