អង់គ្លេស៖ លោក Jamie O’Hara ដែលជាអតីតកីឡាកររបស់ក្លិប Tottenham Hotspur បាននិយាយថា Arsenal ជាក្លិបដែលរញ៉េរញ៉ៃបំផុត ជាពិសេសគឺលើការទិញ-លក់កីឡាករ បន្ទាប់ពីបានឮព័ត៌មានថាភាគីរបស់លោកគ្រូបង្វឹក Mikel Arteta បម្រុងនឹងទិញអ្នកចាំទី Aaron Ramsdale ពីក្លិប Sheffield United ក្នុងតម្លៃដល់ទៅ ៣០លានផោន(ស្មើនឹងប្រមាណ ៤១.២លានដុល្លារ)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Arsenal កំពុងស្វែងរកអ្នកចាំទីមកជំនួស Bernd Leno ហើយ Ramsdale គឺជាគោលដៅដែលស្ថិតក្នុងភ្នែករបស់ Arteta ដោយ Arsenal បានដាក់សំណើពីរដងរួចមកហើយ ប៉ុន្តែ Sheffield United បានបដិសេធប៉ុន្តែក្លិបមិនបោះបង់ងាយៗនោះឡើយ និងគ្រោងជះលុយដល់ទៅជាង៤០លានដុល្លារទិញយកអ្នកចាំទីវ័យ២៣ឆ្នាំរូបនេះ។

ឮដូច្នេះលោក Jamie O'Hara បានរិះគន់ Arsenal ខ្លាំងៗថាជាក្លិបដែលមិនមានរបៀបរបបក្នុងការវាស់ស្ទង់សមត្ថភាពកីឡាករសោះព្រោះលោកជឿថាអតីតអ្នកចាំទី Emiliano Martinez ដែលផ្លាស់ទៅ Aston Villa គឺល្អជាង Ramsdale ទៅទៀត។

លោកបានថ្លែងប្រាប់ talkSPORT ថា៖
នេះវាអាចឃើញអ្វីៗគ្រប់យ៉ាងបានហើយ គឺក្លិបនេះដូចកំពុងធ្វើជំនួញ។ ពួកគេលក់ Martinez ដែលជាអ្នកចាំទីដ៏ឆ្នើមមួយរូបចោល ក្នុងតម្លៃប៉ុន្មានអ៊ីចេះ?ជិត២០លានផោន? ការពិតគេជាអ្នកចាំទីដ៏ល្អបំផុតមួយនៅរដូវកាលមុន។ ហើយឥលូវរកទិញអ្នកចាំទីដែលមកពីក្លិបដែលធ្លាក់ទៅលេងនៅលីគលំដាប់លេខ២(Sheffield United) ក្នុងតម្លៃ៣០លានផោន តើពួកគេកំពុងធ្វើស្អីហ្នឹង? អ្នកណាគេមកធ្វើជំនួញនៅទីនេះ ពួកគេកំពុងធ្វើស្អីហ្នឹង?ពួកគេជាក្លិបដ៏សែនរញ៉េរញ៉ៃមួយ។ ពួកគេបានព្យាយាមទិញយកអ្នកចាំទីដែលមានសមត្ថភាពមិនដល់អ្នកចាស់ ខ្ញុំគិតថា Aaron Ramsdale មិនល្អដូច Martinez ទេ។

ប្រភព៖ metro