ខេត្តកណ្តាល៖ វីរុសកូវីដ១៩បំប្លែងថ្មីដែលតា ត្រូវបានរកឃើញនៅក្នុងខេត្តកណ្តាលហើយ។ នេះបើតាមការបញ្ជាក់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៍មានបានឱ្យដឹងថា អាជ្ញាធរខេត្តកណ្តាលបានមានប្រសាសន៍ វីរុសបំប្លែងថ្មីដែលតានេះ ត្រូវបានរកឃើញពីរករណី មួយករណីរកឃើញលើអ្នកជំងឺនៅក្នុងស្រុកល្វាឯម និងម្នាក់ទៀតនៅស្រុកកោះធំ។
តាមការបញ្ជាក់ពីលោកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មីទី១ រកឃើញលើកម្មករម្នាក់ពីភ្នំពេញ និងករណីមួយទៀតរកឃើញអ្នកជំងឺជាចុងភៅ នៅក្នុងស្រុកកោះធំ។
ក្នុងនោះដែរ អាជ្ញាធរសុខាភិបាល កំពុងតែស្រាវជ្រាវរកប្រភពដើមនៃករណីទាំងពីរនេះផងដែរ។
សូមជម្រាបដែរថា វិធានការបិទទីតាំងដែលមានហានិភ័យខ្ពស់ត្រូវបានអនុវត្តទូទាំងខេត្តកណ្តាលហើយអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលហ៊ានបំពានបំរាមនេះ។
គួររំលឹកផងដែរថា នៅយប់ថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសមួយដោយនិយាយថាពួកគេបានរកឃើញករណីថ្មីចំនួន ១០៩ នៃមេរោគដែលតានៅចន្លោះថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ១ ខែសីហាឆ្នាំ ២០២១៕