កូរ៉េខាងត្បូង ៖ សូមកុំលួចអាហារសម្រន់ឆ្ងាញ់ៗ របស់ RM សមាជិកក្រុម BTS ឲ្យសោះ លុះត្រាតែអ្នកចង់ឱ្យមនុស្សរាប់លាននាក់ ស្វែងរកអំពីឧក្រិដ្ឋកម្មរបស់អ្នក ដែល RM បានផ្សព្វផ្សាយ នៅក្នុងកម្មវិធី Weverse ដើម្បីឲ្យអ្នកគាំទ្រនៅទូទាំងពិភពលោក បានដឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីមុន នៅក្នុងការបង្ហោះមួយអ្នកគាំទ្រម្នាក់ បានសួរថា ៖
ហេតុអ្វីបានជា RM មើលទៅក្រៀមក្រំម្លេះ នៅក្នុងរូបថត Anpanman នេះ?

ក្រោយមក RM បានឆ្លើយតបជាភាសាអង់គ្លេស ដោយនិយាយថា ៖
ដោយសារតែ Jimin បានលួច daanpatbbang របស់ខ្ញុំ។

គួរបញ្ជាក់ផងដែរថា Daanpatbbang គឺជានំប៉័ងសណ្តែកក្រហម ដែលជាអាហារសម្រន់ ដែលយើងអាចមើលមិនឃើញថា RM ប្រគល់ជូន Jimin ក្នុងក្បាច់រាំបទ «Anpanman» ក្រោយមក មិនយូរប៉ុន្មាន RM បានបង្ហោះរូបថតនំ daanpatbbang ជាមួយនឹងចំណងជើងគួរឱ្យអស់សំណើច។
នេះគឺជានំ daanpatbbang ខ្ញុំពិតជាចូលចិត្តវាណាស់ តែ Jimin បានលួចវា៕

Jimin ប្រហែលជា ចោរគួរឱ្យស្រឡាញ់បំផុត នៅក្នុងពិភពលោក ត្រូវបានលាតត្រដាងហើយ!

ប្រភព : Koreaboo