កូនតែមួយ នៅហត់ ចុះទម្រាំកូនភ្លោះ៣ និងកូនតូច២នាក់ទៀតរបស់ស៊ីថា មិនដឹងហត់ប៉ុណ្ណាទៅ! (មានវីដេអូ)

//s9.kh1.co/8d/8d895ac246f550e003b873b1b4892c304e015a64.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឃើញហើយ ឈឺក្បាល ហើយមានអារម្មណ៍ហត់ជំនួស ភរិយា ជុំ ស៊ីថា ជាមួយនឹងកូនភ្លោះ៣ និងកូនតូចៗ២នាក់ទៀត វល់ពេញបន្ទប់

រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចមកហើយថា តារាសម្តែងប្រុស ជុំ ស៊ីថា គឺអាចរាប់ជា សិល្បករដំបូងគេ ក្នុងវិស័យសិល្បៈដែលទទួល បានចំណងដៃកូនភ្លោះ រហូតដល់ទៅ៣នាក់ ដែលប្លែកឆ្ងាយពី តារាខ្មែរដទៃទៀត ដែលធ្លាប់មានត្រឹមតែ កូនភ្លោះតែ ២នាក់ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កូនភ្លោះទាំង៣នាក់នេះ គឺស្រីម្នាក់ ហើយ២នាក់ទៀត ជាកូនប្រុស ប្រសិនបើក្រឡេកទៅមើល មុខមាត់កូនៗវិញ ទោះអាយុតិចនៅឡើយ តែគួរឲ្យក្នាញ់គ្រប់ៗគ្នា តែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្តែងប្រុសរូបនេះ បានបង្ហោះវីដេអូខ្លីមួយ ក្នុងនោះ គឺមានកូនភ្លោះៗទាំង៣ ព្រមទាំងកូនតូចៗ២នាក់ផ្សេងទៀត មើលទៅវល់ពេញបន្ទប់គេង គ្រាន់តែឃើញហើយ មហាជនសម្តែង អារម្មណ៍ហត់ វិលមុខជំនួសតែម្តង ព្រោះជាធម្មតា ក្មេងតូចៗភាគច្រើន ចូលចិត្តលេងច្រើន មិនសូវចេះស្ងៀមប៉ុន្មានទេ តែយ៉ាងណាក្តី សម្រប់ឪពុកម្តាយ គឺប្រាកដណាស់ ទោះហត់ប៉ុន្មានក៏​ មិនគិតថា នេះជារឿងដែល គួរឲ្យហត់នឿយនិងឈឺក្បាលដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ជុំ ស៊ីថា និងភរិយា
លោក ជុំ ស៊ីថា និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T