អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធក្លិប Chelsea និង ក្រុមជម្រើសជាតិអាល្លឺម៉ង់ កីឡាករ Timo Werner ជាថ្មីម្តងទៀតបានធ្វើឲ្យអ្នកគាំទ្រហួសចិត្ត បន្ទាប់ពីរូបគេបានខកខានឱកាសស៊ុតបញ្ចូលទីចម្ងាយប្រមាណប្រាំម៉ែត្រពីមុខទី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ អាល្លឺម៉ង់ បានបំបាក់ក្រុមជម្រើសជាតិអ៊ីស្លង់ យ៉ាងចាស់ដៃក្នុងលទ្ធផល៤ទល់នឹង០ នៃការប្រកួតជម្រុះ World Cup ហើយ បួនគ្រាប់ទាំងនោះកើតឡើងដោយកីឡាករ Serge Gnarbry នាទីទី៤, Antonio Rudiger នាទីទី២៤, Leroy Sane នាទីទី៦៤ និង មួយគ្រាប់ជ័យជម្នះរបស់ Werner នេះតែម្តងក្នុងនាទីទី៨៩។

យ៉ាងណាក្តី សម្រាប់ការប្រកួតខាងលើ Werner គួរណាស់តែអាចរកគ្រាប់បាល់បានដល់ទៅពីរគ្រាប់ បន្ទាប់ពីរូបគេបានខកខានឱកាសស្ទើរតែ៩៩ភាគរយនៅនាទីទី៦០ ដោយសារគ្មានអ្នកណារារាំងសូម្បីតែអ្នកចាំទី ប៉ុន្តែរូបគេបែរជាមិនអាចធ្វើបានទៅវិញ៕